ព័ត៌មានជាតិ
ការិយាល័យច្រកចេញចូលតែមួយបានបម្រើសេវាសាធារណៈជូនពលរដ្ឋ លឿន រហ័ស និងតម្លាភាព
រដ្ឋបាលខណ្ឌដូនពេញ ក្រោមការដឹកនាំរបស់ លោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានគ្រប់ពេលវេលា គ្រប់តម្រូវការ ជាពិសេសតាមរយៈការិយាល័យច្រកចេញចូលតែមួយ បានផ្ដល់សេវាសាធារណៈដោយលឿន រហ័ស និងមានតម្លាភាពផងដែរ។

រដ្ឋបាលខណ្ឌដូនពេញ សូមបញ្ជាក់ជូនដល់ប្រជាពលរដ្ឋដែលមានតម្រូវការមកទទួលសេវាសាធារណៈតាមរយៈច្រកចេញចូលតែមួយរបស់ខណ្ឌដូនពេញ គឺចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការ ពេលព្រឹក ចាប់ពីម៉ោង ០៧ និង ៣០ នាទីព្រឹក ដល់ម៉ោង ១១ និង ៣០ នាទីព្រឹក និងពេលរសៀល ចាប់ពីម៉ោង ០២ រសៀល រហូតដល់ម៉ោង ០៥ និង ៣០ នាទីល្ងាច។
ក្នុងនោះប្រជាពលរដ្ឋដែលបានមកទទួលសេវាសាធារណៈនៅច្រកចេញចូលតែមួយ បានលើកឡើងថា មានភាពលឿន រហ័ស និងមានមន្ត្រីប្រចាំការទទួលឯកសារពីពលរដ្ឋលឿនផងដែរ។ បន្ថែមទៀតនោះ ពេលមកបញ្ជាក់ឯកសារដូចជា អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់ សញ្ញាប័ត្រ ជាដើម ពេលខ្លះមិនចាំបាច់ឲ្យពលរដ្ឋត្រឡប់ទៅវិញនោះទេ គឺឲ្យរង់ចាំទទួលយកឯកសារទៅវិញភ្លាមៗ ផងដែរ។

ទន្ទឹមនឹងនេះ លោកអភិបាល បានណែនាំមន្ត្រីសមត្ថកិច្ច និងអាជ្ញាធរទាំងអស់ ឲ្យយកចិត្តទុកដាក់បម្រើសេវាសាធារណៈ សេវាសន្តិសុខ សេវាផ្សេងៗ ជាតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ និងចាត់ចែងកម្លាំង ទាំងសមត្ថកិច្ច ទាំងរដ្ឋបាលស៊ីវិល ខណ្ឌ-សង្កាត់ ប្រចាំការជាប់ជាប្រចាំ ២៤ ម៉ោង លើ ២៤ ម៉ោង នៅទីស្នាក់ការ ដើម្បីចាំទទួលផ្ដល់សេវា បម្រើសេវាសាធារណៈ និងទទួលសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ៕
អត្ថបទ ៖ សុភា





-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ២២ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


