Connect with us

ព័ត៌មានជាតិ

មន្ត្រីសុខាភិបាលប្រាប់ស្ថាន​ភាព​អ្នកជំងឺកូវីដមុនពេលស្លាប់

បានផុស

នៅ

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់ស្ថានភាព​ជជនបុរសរងគ្រោះ​កូវីដ១៩ មុនពេលស្លាប់ថា ក្រុមគ្រូពេទ្យបានថតសួតឃើញថា​មាន​បញ្ហាធ្ងន់ធ្ងរទាំងសងខាង ដែលធ្វើឲ្យអ្នកជំងឺកង្វះខ្យល់អុកស៊ីហ្សែន។

លោកស្រីបញ្ជាក់ថា “ធម្មតាមនុស្សយើងរស់នៅប្រចាំថ្ងៃត្រូវការដកដង្ហើមដោយសារយើងមានតម្រូវការអុកស៊ីហ្សែន​ដើម្បីចូលទៅក្នុងសួតរបស់យើង អ៊ីចឹងដោយសារតែគាត់មានបញ្ហាវាយលុកដោយវិរុសកូវីដ១៩ ធ្វើឲ្យសួតរបស់គាត់រលាកធ្ងន់ធ្ងរទាំងសងខាង ដូច្នេះលទ្ធភាពនៃការស្រូបយកខ្យល់អុកស៊ីហ្សែនគឺខ្វះទាំងស្រុង”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រីឱ វណ្ណឌីនបានបន្តទៀតថា ក្រុមគ្រូពេទ្យបានខិតខំក្នុងការផ្តល់ការគាំទ្រ​និងបច្ចេក​ទេសព្យាបាលអស់លទ្ធភាព និងសមត្ថភាព ហើយស្ថានភាពជំងឺកាន់តែវិវត្តធ្ងន់ធ្ងរទៅៗ លុះដល់ ថ្ងៃទី ៩ ខែមីនា ពេលដែលស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរហើយនោះ ក្រុមគ្រូ​ពេទ្យពិនិត្យ​ឃើញថា​ត្រូវតែ​ផ្តល់នូវម៉ាស៊ីន​សម្រាប់ជួយលើផ្លូវដង្ហើម​ដើម្បី​ឲ្យ​មានអុកស៊ីហ្សែន​គ្រប់ចូលទៅក្នុងសួតរបស់គាត់វិញ។

លោកស្រី ឱ វណ្ឌឌីនបានបញ្ជាក់ទៀតថា “ថ្វីបើយើងប្រើអស់បច្ចេកវិទ្យា ដែលនៅបណ្តាប្រទេស​នានាធ្លាប់ប្រើប្រាស់ក្នុងជួយសង្គ្រោះអាយុជីវិតអ្នកជំងឺកូវីដ១៩ ប៉ុន្តែគួរឲ្យសោកស្តាយ ការជួយ​សង្គ្រោះមិនអាចជួយបាន ដោយសារស្ថានភាពនៃការវ៉ៃលុកនៃវិរុសកូវីដ១៩ លឿន ធ្វើ​ឲ្យសរីរាង្គ​គាត់ ទ្រាំទ្រមិនបាន ធ្វើឲ្យមានភាពធ្ងន់ធ្ងរទៅលើបញ្ហាសួតទាំងសងខាង ទើបធ្វើឲ្យគាត់ស្លាប់បាត់បង់ជីវិតតែម្តង”។

បុរសអ្នកកើតកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៉ី បានទទួលមរណភាព នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ​ វេលាម៉ោង ១០:៤០នាទីព្រឹក។ នេះគឺជាករណីនៅដំបូងនៅប្រទេសកម្ពុជា ដែលមានជនរងគ្រោះស្លាប់ដោយសារជំងឺកូវីដ-១៩។

តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល ជនរងគ្រោះមាន​លំនៅ​នៅ​សង្កាត់​ចាក់អង្រែ មាន​មុខរបរ​ជាអ្នកបើកបរ​ឲ្យ​ថៅកែចិន នៅខេត្តព្រះសីហនុ ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២០ កុម្ភៈ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម