ព័ត៌មានជាតិ
ខេត្តរតនគិរី រៀបចំបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ២ថ្ងៃ នៅបឹងកន្សែង
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ រដ្ឋបាលខេត្តរតនគិរីរៀបចំព្រឹត្តិការណ៍«បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកានេះ និងនៅថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា នៅបរិវេណមាត់បឹងកន្សែង ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា នៅឆ្នាំនេះ ទូកដែលចូលរួមប្រណាំង មានចំនួន៣៦ គឺកើនពីឆ្នាំកន្លងទៅ ដែលមានតែ ២៨ ទូកប៉ុណ្ណោះ។ លោកថា ការរៀបចំព្រឹត្តិការណ៍«បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅបឹងកន្សែងនេះ ពីព្រោះបឹងកន្សែងមានសួន ជីវៈចម្រុះ មានបឹងធំព័ទ្ធជុំវិញដោយផ្លូវស្អាត មានដើមឈើ ហើយថ្មីៗនេះបានកសាងអាស្រមលោកតា ជួង គ្រួសារដំរី វាលក្តាន់ ឈ្លូស ដែលជាសួន សម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តរតគិរីនេះផ្ទាល់ និងសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក។ នៅបរិវេណបឹងកន្សែងនេះ មានអក១គូរ ស្រស់ស្អាតដោយរំលឹកដល់អកក្នុងបទចម្រៀង អកបឹងកន្សែង ហើយបឹងកន្សែងមានតែ១ទេនៅលើកពិភពលោកនេះ។

ព្រឹត្តិការណ៍«បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃនេះ គឺមានការប្រណាំងទូក បណ្តែតប្រទីប ការប្រគុំតន្ត្រី បាញ់កាំជ្រួច មានស្តង់បង្ហាញផលិតផល ជូនប្រជាពលរដ្ឋ។ លោកអភិបាលខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមកលេងនៅទីនេះ ចូលរួមសប្បាយរីករាយជាមួយបុណ្យអុំទូក។ ឆ្លៀតក្នុងឪកាសនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានអនាម័យ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដើម្បីឲ្យកន្លែងនេះមានបរិស្ថានស្អាតល្អ ប្រកបដោយអនាម័យទាំងអស់គ្នា។ ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ពាក់់មួកសុវត្ថិភាព និងបន្ថយល្បឿនពេលបើកបរ។

លោកគ្រូ ស៊ុន ដែលជាប្រជាពលរដ្ឋខេត្តរតនគិរី បានរៀបរាប់ថា ឆ្នាំនេះ ពិធីបុណ្យអុំទូកធ្វើឡើងធំជាងឆ្នាំមុន ហើយក៏មិនដែលមានកន្លងមកដែរការប្រណាំងទូកមានរហូតរយៈដល់២ថ្ងៃ និងមានភាពសប្បាយរីករាយខ្លាំង។ ចំណែក លោក ជួ ប៊ុនថៃ នាយរង ផ្នែកសណ្តាប់ធ្នាប់ការពារសន្តិសុខ បឹងកន្សែង បានឲ្យដឹងថា អាជ្ញាធរបានរៀបចំសណ្តាប់ធ្នាប់ឲ្យប្រជាពលរដ្ឋចេញចូលគ្រប់ច្រកល្ហក ដើម្បីសម្រួលចរាចរណ៍ផ្លូវគោកកុំឲ្យស្ទះ ឲ្យធ្វើដំណើរថ្មើរជើងចូលលេង មើលគេអុំទូក រីឯ យានយន្ត ត្រូវផ្ញើទុកនៅកន្លែងផ្ញើម៉ូតូ ឡាន៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


