Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ៖ ការដកខ្លួនពី CLV មិនចង់ឱ្យបញ្ហានេះក្លាយទៅជាបញ្ហាបែកបាក់ជាតិ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាងជាថ្មីថា ការប្រកាសដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម (CLV) ព្រោះមិនចង់ឃើញបញ្ហានេះនាំឱ្យមានការបែកបាក់ជាតិ ខណៈពលរដ្ឋមួយចំនួនស្ថិតនៅក្រោមការញុះញង់របស់ក្រុមជ្រុលនិយម។

ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី ៣២ នៅថ្ងៃទី​២១ ខែវិច្ឆិកានេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ទិដ្ឋភាពនយោបាយ យើងត្រូវទទួលស្គាល់ថា ម្សិលមិញនេះ រដ្ឋសភា បានអនុម័តនិរាករណ៍ចោលច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា ឡាវ និងវៀតណាម។ ក្រោមកិច្ចសហប្រតិបត្តិការ CLV មានតែច្បាប់ស្តីពីការសម្រួលពាណិជ្ជកម្មនេះមួយទេដែលមានចំណងផ្លូវច្បាប់ ហើយត្រូវសុំសច្ចាប័នពីសភា និងព្រះរាជក្រមដាក់ឱ្យប្រើប្រាស់ដោយព្រះហាក្សត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចបញ្ជាក់ថា៖« ហេតុអីបានជាយើងត្រូវបោះបង់ចោល(CLV) យើងមិនចង់ឱ្យបញ្ហានេះក្លាយទៅជាបញ្ហាបែកបាក់ជាតិនោះទេ ប្រជាពលរដ្ឋមួយចំនួនត្រូវឋិតនៅក្រោមការញុះញង់របស់ក្រុមជ្រុលនិយម។ ដូច្នេះយើងសុខចិត្ត បោះបង់ចោលនូវផលចំណេញខាងសេដ្ឋកិច្ចសង្គម ដែលមានការគាំទ្រយ៉ាងច្រើន ហើយអ្នកគាំទ្រដំបូងគេគឺជប៉ុន បន្ទាប់មកមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសមួយចំនួនផ្សេងទៀតបានចូលមកជួយក្នុងតំបន់ទាំងនោះ»។


គួរជម្រាបថា CLV ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន សុទ្ធសាធ នាឆ្នាំ ១៩៩៩ ក្នុងពេលវេលាដែលពេលនោះ ខេត្តរតនគិរី និងមណ្ឌលគិរី ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ ប៉ុន្តែក្រោយមាន CLV សេដ្ឋកិច្ច សង្គម និងហេដ្ឋារចនាសម្ព័ន្ធ មានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

បើតាមសម្តេចតេជោ៖«យើងក្រណាស់នៅពេលនោះ រយៈកាល២៥ឆ្នាំនេះ យើងបានអភិវឌ្ឍន៍នៅទីនោះបានយ៉ាងប្រសើរ តាមរយៈនៃការសម្រួលពាណិជ្ជកម្ម នៅតំបន់ត្រីកោណ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម