ព័ត៌មានជាតិ
នារីម្នាក់ស្នាក់នៅផ្ទះជាមួយតារាចម្រៀង សុគន្ធ នីសា រកឃើញវិជ្ជមានកូវីដ១៩
នារីម្នាក់ស្នាក់នៅផ្ទះជាមួយតារាចម្រៀង សុគន្ធ នីសា បានរកឃើញវិជ្ជមានកូវីដ១៩ នៅរសៀលថ្ងៃទី១៣ ខែមីនា។ នេះបើតាមទំព័រហ្វេសបុកលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ។
ប្រភពខាងលើឱ្យដឹងថា នារីខាងរូបនេះមានទីតាំងនៅផ្ទះលេខ១៤ ផ្លូវលេខ៩ ក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។មានអាយុ២២ឆ្នាំ និងជាអ្នករស់នៅក្នុងផ្ទះជាមួយ អ្នកជម្ងឺ ឈ្មោះ សុគន្ធ នីសា អាយុ៣៨ឆ្នាំ។

បច្ចុប្បន្នអ្នកជំងឺម្នាក់នេះ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីធឺខនធីណង់តាល់ (បចុ្ចប្បន្ន The Great Duke)។ រីឯអ្នកដែលពាក់ព័ន្ធក្នុងផ្ទះដទៃទៀត កំពុងបន្តធ្វើចត្តាឡីស័កនៅទីតាំងនេះដដែល ក្នុងនោះ អាជ្ញាធរក៏កំពុងបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្នផងដែរ៕


-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


