ព័ត៌មានជាតិ
ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ ផ្តល់អំណោយចូលរួមការពាទប់ស្កាត់កូវីដ១៩ដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់
ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងតែមមាញឹកចាត់នូវវិធានការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៏កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះ ក្រុមហ៊ុន ឌីហ្វ័រនីឈ័រ បានចូលរួមជួយឧបត្ថម្ភអំណោយសម្ភារៈការពារទប់ស្កាត់កូវីដ១៩និងគ្រឿងឧបភោគបរិភោគដល់ពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នារសៀលថ្ងៃទី១៤ មិនា ឆ្នាំ២០២១ ។

នាយកមន្ទីរពេទ្យកុមារជាតិលោក ញ៉ឹប អង្គាបុស្ស បានថ្លែងនូវអំណរអរគុណដ៍ជ្រាលជ្រៅបំផុតដែលសប្បុរសជនក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលលោកឧកញ៉ា អុឹងលីហេង និងលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកដែលបានជួយឧបត្ថម្ភអំណោយសប្បុរសធម៏ដល់មន្ទីរពេទ្យកុមារជាតិខណៈកំពុងមានតម្រូវការចាំបាច់នោះ ។
លោកនាយកមន្ទីរពេទ្យបានថ្លែងបន្តថា នេះជាការលះបង់ខ្ពស់របស់ក្រុមហ៊ុនឌីហ្វ័រនីឈ័រ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីក្នុងសកម្មភាពប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះតែម្ដង។
ជាមួយគ្នានោះដែរលោកជំទាវ តាំងហ្គិចលៀងជាអគ្គនាយកក្រុមហ៊ុន ឌីហ្វ័រនីឈ័របានថ្លែងថា ក្រុមហ៊ុនឌីហ្វ័រនីឈ័រ រីករាយបំផុតដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវកំពុងរីកដុះដាលស្ទើពេញផ្ទៃប្រទេសកម្ពុជានោះហើយក្រុមហ៊ុននឹងបន្តជួយដល់មន្ទីរពេទ្យបន្ថែមទៀតបើមានតម្រូវការនោះ។ អគ្គនាយកក្រុមហ៊ុនក៍បានសនូមពរដល់សប្បុរសជនបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង ការពារ ទប់ស្កាត់នឹងជម្ងឺរាតត្បាតជម្ងឺកូវីដ១៩ ដ៍កាចសាហាវនោះឲ្យកាន់តែផុលផុសថែមទៀត។



អំណោយដែលបានឧបត្ថម្ភជូនមន្ទីរពេទ្យកុមារជាតិនារសៀល ថ្ងៃទី ១៤ មិនា ឆ្នាំ២០២១ រួមមាន៖ ទី ១ ជួយផ្គត់ផ្គង់បាយថ្ងៃត្រង់ចំនួន១០ថ្ងៃសម្រាប់គ្រូពេទ្យទាំងអស់។ ទី២ ទឹកសុទ្ធ ២០០កេះ
ទី៣ ម៉ាស់សំរាប់ភ្ញៀវ 5កេះ (ប្រភេទល្អ៤ស្រទាប់)
ទី៤ ម៉ាស់សំរាប់ពេទ្យN95 ២កេះ =២០០០ម៉ាស
ទី៥ ស្រោមដៃគ្រូពេទ្យ ចំនួន២០ ប្រអប់ ៕
អត្ថបទ៖វិមាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


