ព័ត៌មានជាតិ
អធិការនគរបាលស្រុកស្រែអំបិល ដាក់ផែនការកម្លាំងក្រោមឱវាទ ផ្សព្វផ្សាយបង្ការគ្រោះអគ្គិភ័យនារដូវរំហើយ
លោកអធិការនគរបាលស្រុកស្រែអំបិល ខេត្តកោះកុង ដាក់ផែនការដល់កងកម្លាំងប៉ុស្តិ៍នគរបាលក្រោមឱវាទជំរុញការផ្សព្វផ្សាយអំពីការបង្ការគ្រោះអគ្គិភ័យនារដូវរំហើយជូនដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះមហន្តរាយនានាក្នុងមូលដ្ឋាន។

លោកវរសេនីយ៍ទោ ដូង វណ្ណា អធិការនគរបាលស្រុកស្រែអំបិល បានដឹកនាំប្រជុំដាក់ផែនការសំខាន់ៗ ដល់នាយប៉ុស្តិនគរបាលតាមបណ្ដាឃុំ ចំនួន ៦ ដោយផ្ដោតបង្កើនការពង្រឹងប្រសិទ្ធភាពការងារកាន់តែល្អប្រសើរបន្ថែម គ្រាបច្ចុប្បន្នអនុវត្តទទួលលទ្ធផលល្អក៏ពិតមែនក្តី។
នៅថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ ក្នុងកិច្ចប្រជុំ លោកអធិការនគរបាលស្រុកស្រែអំបិល បានជំរុញដល់កងកម្លាំងនគរបាលប៉ុស្តិ៍ទាំង ៦ ដែលនៅក្រោមឱវាទរបស់លោក ចាំបាច់ជួយផ្សព្វផ្សាយអំពីការត្រៀមបង្ការគ្រោះអគ្គិភ័យជាយថាហេតុ ទាំងផ្នែកបច្ចេកទេសអគ្គិសនី និងនារដូវរំហើយនេះ។

ក្រៅពីយន្តការត្រៀមបង្ការ លោក ដូង វណ្ណា ស្នើសុំដល់មន្ត្រីនគរបាលប៉ុស្តិ៍ អនុវត្តពង្រឹងច្បាប់ចរាចរណ៍ជូនដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ ដើម្បីឱ្យពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះតែអត្រាគ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលា ករណីខ្វះការប្រុងប្រយ័ត្នអំឡុងពេលបើកបរ។
ដោយឡែកបញ្ហាភូមិឃុំសង្កាត់មានសុវត្ថិភាព ក៏បន្តយកចិត្តទុកដាក់ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋគ្រប់គ្នា ដោយសំដៅធ្វើយ៉ាងណាកាត់បន្ថយបទល្មើសនានា ល្បែងស៊ីសង អំពើចោរកម្ម ក្មេងទំនើង អំពើហិង្សាក្នុងគ្រួសារ និងការជួញដូរមនុស្ស ជាដើម។

គួរកត់សម្គាល់ថា នៅឆ្នាំ ២០២៤ នេះ ក្រសួងមហាផ្ទៃ បានទទួលស្គាល់ចំណាត់ថ្នាក់លេខ ១ ដល់ប៉ុស្តិ៍នគរបាលឃុំទាំង ៦ នៃស្រុកស្រែអំបិល ដែលអនុវត្តការងារបានល្អប្រសើរនាពេលកន្លងមក និងដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗ ទាន់សភាពការណ៍ជូនដល់ប្រជាពលរដ្ឋ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ



-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


