Connect with us

ព័ត៌មានជាតិ

អ្នកផ្ទះ​ ៣ នាក់​ ​រស់នៅ​ជាមួយ​បុរស​ក្រុម​រាំ​តារាចម្រៀង សុគន្ធ នីសា ​ឆ្លង​កូវីដ ១៩

បានផុស

នៅ

នៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង០០ និង៣០នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៣នាក់ទៀត ដែលជាអ្នកផ្ទះរស់នៅជាមួយបុរសអាយុ២២ឆ្នាំ ជាសមាជិកក្រុមរាំរបស់ តារាចម្រៀង សុគន្ធ នីសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាមប្រភព​ពីអាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ ជនរងគ្រោះទាំង ៣ រួមមាន​៖

១/ ស្ត្រី អាយុ ៤៧ ឆ្នាំ
២/ បុរស អាយុ ៣០ ឆ្នាំ
៣/ កុមារី អាយុ ១២ ឆ្នាំ ដែលមានទីតាំងនៅផ្ទះលេខ៤៤ ផ្លូវបេតុង ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ (ជិតផ្សារសាំហាន់)។

បច្ចុប្បន្នអ្នកជម្ងឺទាំងបីនាក់ខាងលើនេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (TheGreat Duke)។ រីឯអ្នកដែលពាក់ព័ន្ធផ្សេងទៀតនៅក្នុងផ្ទះ ត្រូវបានអោយធ្វើចត្តាឡីស័កនៅក្នុងទីតាំងនេះបន្តទៀត ជាចុងក្រោយ អាជ្ញាធរ បានបន្តបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម