ព័ត៌មានជាតិ
សមត្ថកិច្ចឃាត់ខ្លួនអ្នកកាសែត២នាក់ចោទថាពាក់ព័ន្ធនឹងការកំហែងយកប្រាក់
សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់ខ្លួនអ្នកកាសែត២នាក់ពាក់ព័ន្ធនឹងការកំហែងយកប្រាក់ និងក្លែងបន្លំប្រើប្រាស់លិខិតក្លែងក្លាយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤។

ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានបញ្ជាក់នៅលើហ្វេសបុកផេកនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ថាជនសង្ស័យទាំងពីរមានឈ្មោះ សូរ សំបូរ អាយុ៤០ឆ្នាំ ជាចាងហ្វាង និងលោក នឿប ប៊ុន អាយុ៣៣ឆ្នាំ ជានិពន្ធនាយកកាសែត SSBT News ដោយថាលើកឡើងថាអ្នកទាំងពីរបានផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានប្រភព កាលពីថ្ងៃទី១៣ និង១៤ ខែធ្នូ ព្រមទាំងបានប្រើសារជាអក្សរ និងសំឡេងគំរាមកំហែងទារប្រាក់ថែមទៀតផង។
កម្ពុជាថ្មីមិនអាចសុំការបញ្ជាក់បន្ថែមពីស្នងការនគរបាលខេត្តកណ្ដាលលោក ឈឿន សុចិត្ត បាននៅឡើយទេ។ ដោយឡែកអ្នកនាំពាក្យក្រសួងព័ត៌មានលោក ទេព អស្នារិទ្ធ បានឱ្យដឹងថាក្រសួងកំពុងតាមដានចំពោះករណីនេះ ដោយលោកបានបញ្ជាក់ថាការផ្ដល់មេធាវីអាចធ្វើទៅបានដរាបណាអ្នកកាសែតនោះអនុវត្តន៍ការងារក្នុងតួនាទីរបស់ខ្លួន ដែលគោរពនូវវិជ្ជាជីវៈត្រឹមត្រូវ។

លោកថា៖ «ជាគោលការណ៍ការណ៍ផ្ដល់ការធានាដល់អ្នកសារព័ត៌មានទាំងអស់គ្នាដែលចុះបញ្ជីនៅក្រសួងព័ត៌មានមានប័ណ្ណសំគាល់អ្នកសារព័ត៌មានត្រឹមត្រូវដែលមានចុះបញ្ជីហើយអនុវត្តន៍ការងារបស់ខ្លួនគោរពក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននោះគឺជាលក្ខខន្តដែលពិចារណាលើសំណើរផ្ដល់នូវការគាំពារផ្នែកច្បាប់ក៏ដូចជាការផ្ដល់មេធាវីជួយ»។
ចំណុចមួយក្នុងចំណុចទី១៨ក្នុងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានបានបញ្ជាក់ថាអ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍មិនត្រូវ ជំរិតទារប្រាក់ (កំហែងទារ) ឬលាភសក្ការៈ ជាថ្នូងនឹងការផ្សារ ឬមិនផ្សាយព័ត៌មានឡើយ ដោយបានបញ្ជាក់បន្ថែមថាអ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ទង្វើក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពខាងសារខាងសារព័តមានឡើយ៕
ដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


