ព័ត៌មានជាតិ
រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌បង្ក្រាបអំពើជួញដូរមនុស្ស និងករណីបៀតបៀនផ្លូវភេទបានចំនួន៤៨នាក់
បន្ទាយមានជ័យ ៖ ១០ខែដើមឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ខេត្តបន្ទាយមានជ័យបានបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងករណីបៀតបៀនផ្លូវភេទបានចំនួន ៤៤/២៦ករណី (កើនឡើង១៨) ស្មើ៤១% ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ៤៨ នាក់ ស្រី០១នាក់ អនិតិជន០៣នាក់ ដោយក្នុងនោះស្ថាប័នតុលាការ និងអយ្យការអមសាលាដំបូងខេត្ត បានចំណាត់ការលើរឿងក្តីពាក់ព័ន្ធនេះយ៉ាងសកម្ម និង បានពន្លឿនទៅតាមនីតិវិធីផងដែរ។
នេះបើយោងតាមរបាយការណ៍សង្ខេបស្តីពីលទ្ធផលការងាររបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្សថ្នាក់ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នាសាលាខេត្តបន្ទាយមានជ័យក្នុងពិធីប្រារព្ធទិវាប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៤ ក្រោម ប្រធានបទ ” កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់និង គ្រប់មធ្យោ បាយក្នុងសម័យ ឌីជីថល”។
ក្រោមការចូលរួមពីសំណាក់លោក សុវណ្ណ សុភា សមាជិកក្រុមប្រឹក្សាខេត្ត , លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស ខេត្ត ។
ក្រៅពីលទ្ធផលបង្រ្កាបខាងលើលោកស្រី រស់ សុផានី អភិ បាលរង ខេត្ត និងជា ប្រធាន លេខាធិការដ្ឋាន គ.ខ.ប.ជ អំពីស្ថិតិពលករកម្ពុជាបញ្ជូនមកពីប្រទេសថៃ តាមច្រកអន្តរជាតិប៉ោយប៉ែត មានចំនួន ៣៥១លើក សរុបពលករ ចំនួន ២២០០នាក់ ស្រី ១១០នាក់ កុមារា ៣៩៧នាក់ កុមារី៣១៩នាក់ ក្នុងនោះពលករក្នុងខេត្តបន្ទាយមានជ័យ ចំនួន ១៧៤៩នាក់ ស្រី ៥៥២នាក់ កុមារា១០៦នាក់ កុមារី ៧៤នាក់។ក្នុងចំណោមពលករ ៦៦៤៥នាក់ ៖-គេចាប់បញ្ជូនមក ៣៤៧៩នាក់ ស្រី ១០៧២នាក់ កុមារា ២០៧នាក់ កុមារី ១៧៣នាក់ ។
ចុះមកដោយខ្លួនឯង២៩៦៧នាក់ ស្រី ៩៧២នាក់ កុមារា ១៩០នាក់ កុមារី១៤៥នាក់។ក្នុងនោះបានរកឃើញជនរងគ្រោះ និងងាយរងគ្រោះ ករណីជួញដូរមនុស្សចំនួន ៧៤ នាក់ ស្រី ១៧នាក់ កុមារា ១០នាក់ កុមារី ១១នាក់ រួមមាន ៖
-កេងប្រវ័ញ្ចកំលាំងពលកម្មចំនួន ៤៧នាក់ ស្រី ១១នាក់ កុមារា ៧នាក់ កុមារី ៦នាក់
-ត្រូវគេ រំលោភបំពាន ៤នាក់ ស្រី ១នាក់ កុមារា ០នាក់ កុមារី ៣នាក់
-ធ្វើការងារដោយមិនមានឯកសារ ចំនួន ២០នាក់ ស្រី ៥នាក់ កុមារា ២នាក់ កុមារី ០នាក់-កុមារមិនមានមនុស្សធំអមដំណើរ ចំនួន ៨នាក់ ស្រី ៣ នាក់ កុមារា ១នាក់ ស្រី ២នាក់។ចំពោះជនរងគ្រោះ និងជនងាយរងគ្រោះ ដែលត្រូវបានបញ្ជូនមកពីបរទេសក្តី ឬដែល ត្រូវបានរកឃើញក្នុងប្រទេសក្តី ជាជនជាតិខ្មែរក្តី ជាជនបរទេសក្តី ត្រូវបានមណ្ឌលសំចត ប៉ោយប៉ែត និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុនីតិសម្បទាខេត្ត សហការជាមួយ អាជ្ញា ធរមូលដ្ឋាន និងអង្គការដៃគូដែលមានមណ្ឌលស្តារនីតិសម្បទាជនរងគ្រោះ ផ្តល់សេវាដើម្បី គាំពារជនរងគ្រោះ និងធ្វើសមាហរណកម្ម ជាបន្តបន្ទាប់៕
ដោយ ៖ អពៅ


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១០ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ៥ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


