ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បន្លំខ្លួនធ្វើជាមនុស្សស្រី បៀតបៀនផ្លូវភេទលើអនីតិជនតាមអ៊ីនធឺណិត
បុរសម្នាក់បានសារភាពកាលពីថ្ងៃចន្ទទី២២ខែធ្នូ ថា ខ្លួនបានទទួលសេវាផ្លូវភេទពីក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ដែលលោកបានបន្លំខ្លួនធ្វើជាមនុស្សស្រីតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីសុំក្មេងស្រីនោះធ្វើជាមិត្ត និងបង្កើនភាពស្និទ្ធស្នាល។

លោក Chew Koh Leong អាយុ៤៥ឆ្នាំ បានរៀបការជាមួយនារីម្នាក់រួចហើយ និងមានតួនាទីជាអ្នកគ្រប់គ្រងសុវត្ថិភាព និងអនាម័យ បានសារភាពថា ខ្លួនមានកំហុសពីរករណីនៃការទទួលសេវាផ្លូវភេទពីអនីតិជន និងមួយករណីទៀតបានព្យាយាមធ្វើទង្វើមិនសមរម្យ[បៀនបៀន]ចំពោះកុមារ។
តុលាការបានឱ្យដឹងថា នៅចន្លោះឆ្នាំ២០១៨ ដល់ឆ្នាំ២០១៩ លោក Chew បានចូលគណនីហ្វេសប៊ុក របស់ក្មេងស្រីម្នាក់ និងបានយករូបថតរបស់នាងដើម្បីប្រើប្រាស់ ហើយប្រើរូបថតនិងឈ្មោះរបស់នារីម្នាក់នោះទៅបង្កើតគណនីក្លែងក្លាយដោយគ្មានការអនុញ្ញាតពីសាមីខ្លួនឡើយ។
លោក Delicia Tan ព្រះរាជអាជ្ញារង បាននិយាយថា៖«គាត់បានធ្វើអ៊ីចឹងដោយសារគាត់ចង់ប្រើគណនីក្លែងក្លាយ ដើម្បីបង្កើតមិត្តជាមួយក្មេងស្រីដទៃទៀត។ គាត់មានអារម្មណ៍ថា វាមានភាពងាយស្រួលសម្រាប់គាត់ក្នុងការរាប់អានមនុស្សស្រី ប្រសិនបើគាត់ធ្វើពុតជាក្មេងស្រីដូចគ្នា»។
នៅឆ្នាំ២០២២ លោក Chew បានបង្កើតគណនីឈ្មោះ Carousell ក្លែងក្លាយមួយដោយប្រើឈ្មោះនិងរូបថតដូចគ្នា ព្រោះតែលោកចង់ប្រើវាដើម្បីណាត់ជួបស្រីៗដោយសម្ងាត់ មិនឱ្យប្រពន្ធរបស់លោករកឃើញ។
លោក Tan បានបន្តថា៖«ព្រោះគាត់មានអារម្មណ៍ថា វានឹងងាយស្រួលក្នុងការលាក់រឿងនេះពីប្រពន្ធរបស់គាត់ ព្រោះនេះជាគណនីរបស់ Carousell ជាកន្លែងដែលមនុស្សទិញទំនិញប៉ុណ្ណោះ»។
ដោយលោក Chew បានប្រើគណនីក្លែងក្លាយដើម្បីបង្ហាញថាខ្លួនជាមនុស្សស្រី ដែលជាអ្នកលក់សម្លៀកបំពាក់តាមអនឡាញ។ បន្ទាប់មកក៏បានជជែកជាមួយជនរងគ្រោះ ពីព័ត៌មានផ្ទាល់ខ្លួនដូចជាគ្រួសារ និងប្រវត្តិរបស់ក្មេងស្រី។ លោកក៏បានដឹងថានាងទើបតែរៀននៅអនុវិទ្យាល័យ ហើយមិនទាន់មានអាយុគ្រប់ ១៤ ឆ្នាំនៅឡើយទេ។
បន្ទាប់មកលោក Chew បានស្នើឱ្យជនរងគ្រោះបម្រើសេវាផ្លូវភេទចំពោះរូបលោក ហើយក៏នាងបានយល់ព្រមតាមសំណើនេះ ខណៈដែលក្មេងស្រីត្រូវការប្រាក់។
នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ លោក Chew បានសុំនារីរងគ្រោះធ្វើសកម្មភាពផ្លូវភេទ ដើម្បីឱ្យខ្លួនបានថើបក្មេងស្រី ហើយលោកសន្យាថានឹងផ្តល់ប្រាក់ចំនួន ៤០០ដុល្លារសិង្ហបុរី តែត្រូវក្មេងស្រីបដិសេធ។
ប៉ូលិសទទួលបានព័ត៌មានអំពីលោក Chew បានធ្វើសកម្មភាពផ្លូវភេទជាមួយអនីតិជននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងត្រូវបានចាប់ខ្លួននៅខែក្រោយ។
គួរឱ្យដឹងផងដែរថាករណី លោក Chew អាចត្រូវជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ និងពិន័យជាប្រាក់ ឬត្រូវពិន័យទាំងពីរសម្រាប់ការទទួលសេវាផ្លូវភេទពីអនីតិជនក្រោមអាយុ ១៨ឆ្នាំ។
យ៉ាងណាចំពោះការប៉ុនប៉ងប្រព្រឹត្តអំពើមិនសមរម្យចំពោះកុមារអាយុក្រោម ១៦ឆ្នាំ នឹងត្រូវជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០០០០ដុល្លារសិង្ហបុរី ឬទាំងពីរ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១២ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


