ព័ត៌មានជាតិ
ថ្ងៃឆ្លងឆ្នាំ៖ តម្លៃជិះខ្សែរ៉កនៅបឹងកន្សែងបញ្ចុះថ្លៃ បើទោះបីសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនក្នុងក្រុងបានលុងដំឡើងថ្លៃ
តម្លៃជិះខ្សែរ៉កនៅបឹងកន្សែងក្នុងក្រុងបានលុង ខេត្តរតនគិរី បានបញ្ចុះតម្លៃនៅថ្ងៃឆ្លងឆ្នាំសកលឆ្នាំថ្មី ២០២៥ គឺ៧ដុល្លារ មកនៅត្រឹមតម្លៃប៉ុណ្ណោះ។ បើទោះខ្សែរ៉កដែលទើបនឹងសាងសង់រួចរាល់ និងទើបដាក់ដំណើរការជិះបានបញ្ចុះតម្លៃក៏ដោយ ប៉ុន្តែបណ្តាសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅក្នុងក្រុងបានលុង បានដំឡើងថ្លៃស្នាក់នៅខ្លះនៅថ្ងៃឆ្លងឆ្នាំសកលនេះ។

ផ្ទះសំណាក់ខ្លះ នៅថ្ងៃឆ្លងឆ្នាំសកល ត្រៀមឡើងថ្លៃពី២៥ ០០០រៀល ទៅ៤០ ០០០រៀលសម្រាប់បន្ទប់បំពាក់កង្ហារ និងពី៤០ ០០០រៀល ទៅ៨០ ០០០រៀល សម្រាប់បន្ទប់បំពាក់ម៉ាស៊ីនត្រជាក់។ រីឯ សណ្ឋាគារខ្លះវិញ សម្រាប់ថ្ងៃឆ្លងឆ្នាំសកល ឡើងថ្លៃពី៦.២៥ ដុល្លារ ទៅ១៥ដុល្លារសម្រាប់បន្ទប់បំពាក់កង្ហារ និងពី១០ដុល្លារ ទៅ១៥ដុល្លារសម្រាប់បន្ទប់បំពាក់ម៉ាស៊ីនត្រជាក់។ យ៉ាងណាក៏ដោយ សម្រាប់ថ្ងៃពិសេសឆ្លងឆ្នាំសកលនេះ ក៏មានសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួននៅរក្សាតម្លៃធម្មតាសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកស្នាក់នៅ លេងកម្សាន្ត និងអបអរសាទរ ទទួលឆ្នាំថ្មីជាមួយគ្នា។

ត្បិតថា សណ្ឋាគារ និងផ្ទះសំណាក់ខ្លះឡើងថ្លៃ ខ្លះនៅរក្សាតម្លៃដដែលក៏ដោយ ប៉ុន្តែ សម្រាប់ខ្សែរ៉កបឹងកន្សែង គឺបានបញ្ចុះតម្លៃទៅវិញនៅថ្ងៃឆ្លងឆ្នាំសកលនេះ។ កញ្ញា សៀង ចាន់ទ្រា អ្នកលក់សំបុត្រ ខ្សែរ៉កបឹងកន្សែង បានឲ្យដឹងថា ការលក់សំបុត្រឱ្យភ្ញៀវជាតិ និងអន្តរជាតិ មានភាពខុសប្លែកពីគ្នា។ តម្លៃសំបុត្រ ៧ ដុល្លារសម្រាប់តែភ្ញៀវជាតិ ហើយភ្ញៀវអន្តរជាតិ គឺ១០ដុល្លារ។ ប៉ុន្តែ នៅក្នុងទិវាឆ្លងឆ្នាំនេះ គឺបញ្ចុះតម្លៃនៅសល់៥ សម្រាប់ភ្ញៀវជាតិ ហើយភ្ញៀវអន្តរជាតិ គឺ៧.៥ដុល្លារ។ ការជិះលេងកម្សាន្ត គឺត្រូវកំណត់ទម្ងន់មនុស្សចាប់៤០គីឡូក្រាមឡើងទៅ ពីព្រោះគីឡូស្រាលជាងនេះ ដាក់ខ្សែក្រវាត់មិនត្រូវទំហំខ្លួន។ ភ្ញៀវអាចទៅរកទិញសំបុត្រពីម៉ោង ៧៖០០ ព្រឹក ដល់ម៉ោង ១៩៖០០យប់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន