ព័ត៌មានជាតិ
ខេត្តចំនួន១២ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់
គិតត្រឹមថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តចំនួន១២ បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរួចរាល់ ខណៈចំនួនអ្នកជាប់កាតព្វកិច្ចជាង៧០% បានដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំម្ដង។

តាមការឱ្យដឹងពីក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់សប្តាហ៍ទី២ តាមវេននៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល ខេត្តកោះកុង ជាខេត្តទី១២ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០% បន្ទាប់ពីខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ ខេត្តព្រះសីហនុ និងខេត្តកណ្តាល។
ក្រៅពីខេត្តទាំង១២នេះ ក្រសួងស្ថាប័នចំនួន២ ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់ផងដែរ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

ពេញមួយខែមករា ឆ្នាំ២០២៥ អ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលដល់វេនប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។
តាមទិន្នន័យរបស់អង្គភាពប្រឆាំងអំពើពុករលួយ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ ក្រុមការងាររបស់នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ១៧ ៣៥៥ច្បាប់។

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


