ព័ត៌មានជាតិ
ឆេះរថយន្ដដឹកថ្នាំពេទ្យកណ្តាលក្រុងសៀមរាប
រថយន្តម៉ាកស្តារិច( Starex) ជាកម្មសិទ្ធរបស់ក្រុមហ៊ុនMedibest បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅចំណុចផ្សារកណ្ដាលខាងមុខឱសថស្ថានព្រះវិហារ។
ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

លោកវរសេនីយ៍ទោ ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា រថយន្ដឆេះនេះបើកបរដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទងខេត្តកំពត។
លោកបន្ថែមថា ការខូចខាតអស់រថយន្តចំនួន១គ្រឿងម៉ាក Starex ពណ៌ទឹកប្រាក់ បាក់ស្លាកលេខ ភ្នំពេញ 2Y_5865ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ ថ្នាំពេទ្យប្រហែល២០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង ។
លោកបញ្ជាក់ថា ករណីនេះសមត្ថកិច្ចបានប្រើប្រាស់រយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ហើយ មូលហេតុនៃការឆេះនេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនីនៅតាប្លូខាងមុខរថយន្ត៕
អត្ថបទ ៖ កុសល






-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


