ព័ត៌មានជាតិ
ACU៖ សំណុំឯកសាររបស់អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត
សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗរបស់អ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺត្រូវបានរក្សាទុកសម្ងាត់បំផុត។ នេះជាការអះអាងរបស់មន្ត្រីជាន់ខ្ពស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU)។

លោក ខូយ លឹមហុង ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល បានលើកឡើងថា យោងមាត្រា២០ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ត្រង់កថាខណ្ឌទី១ បានចែងយ៉ាងច្បាស់ថា «សំណុំឯកសារផ្ទាល់ខ្លួនម្នាក់ៗនៃអ្នកប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានរក្សាទុកសម្ងាត់បំផុត និងធ្វើជាទម្រង់ អេឡិចត្រូនិកដោយមានលេខសម្ងាត់ ឬធ្វើជាលិខិតជាពីរច្បាប់តាមគំរូដែលកំណត់ដោយអង្គភាពប្រឆាំងអំពើពុករលួយ ហើយដាក់ក្នុងស្រោមសំបុត្រពីរដាច់ដោយឡែកពីគ្នាដែលមួយច្បាប់រក្សាទុកដោយសាមីខ្លួន និងមួយច្បាប់ទៀតរក្សាទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ»។

កថាខណ្ឌដដែល នៃច្បាប់នេះ បានបន្ថែមថា នៅលើមាត់ស្រោមសំបុត្រ ដែលបិទជិតត្រូវប្រថាប់ត្រា និងចុះហត្ថេលខាដោយប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឬតំណាងព្រមទាំងមានផ្តិតម្រាមដៃសាមីខ្លួនផង។
គួរបញ្ជាក់ថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ដល់វេនប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចអញ្ជើញមកប្រគល់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅថ្ងៃណាក៏បាន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងរយៈពេល១៤ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមករា គឺក្រុមការងារបានទទួលឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល បានចំនួន ១៨ ៩០៨រូប នៃចំនួនត្រូវប្រកាសសរុប ២២,៧៧៦រូប។ ក្នុងនោះ ខេត្តចំនួន១៣ បានបញ្ចប់ការប្រកាសរួចរាល់ រួមមាន ខេត្តប៉ៃលិន កំពង់ចាម ព្រៃវែង កំពង់ស្ពឺ មណ្ឌលគិរី កំពង់ឆ្នាំង បន្ទាយមានជ័យ ពោធិ៍សាត់ ក្រចេះ ព្រះសីហនុ ខេត្តកណ្តាល កោះកុង និងខេត្តកែប ខណៈក្រសួងស្ថាប័នចំនួន២ ក៏បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល រួចរាល់ផងដែរ គឺគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍៕

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


