ព័ត៌មានជាតិ
ACU អំពាវនាវអ្នកពុំទាន់ប្រកាសទ្រព្យសម្បត្តិ និងបំណុល រួសរាន់ឱ្យទាន់ពេល សល់តែ៤ថ្ងៃប៉ុណ្ណោះ
នៅសល់៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបិទបញ្ចប់ ខណៈអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ប្រមាណជិត ៩៨%ហើយ បានដាក់ឯកសារប្រកាសរួចរាល់។

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងរយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដែលអ្នកជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល អាចមកដាក់ឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយបាន នៅថ្ងៃណាក៏បាន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។

តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិ និងបំណុល គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៧ ខែមករានេះ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានឯកសារពីអ្នកជាប់កាតព្វកិច្ចត្រូវប្រកាសចំនួន ២២ ២៩២រូប ស្មើនឹង ៩៧,៨៧% នៃចំនួនបុគ្គលជាប់កាតព្វកិច្ចសរុប ២២ ៧៧៦រូប។
តែយ៉ាងណា នៅតែ៤ថ្ងៃទៀតប៉ុណ្ណោះ ការប្រកាសតាមរបប ២ឆ្នាំ ឆ្នាំ២០២៥ នឹងត្រូវបញ្ចប់ ហើយក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានអំពាវនាវអ្នកជាប់កាតព្វកិច្ចរួសរាន់ ដោយក្រុមការងារនៅបន្តរង់ចាំទទួលឯកសារប្រកាសរហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


