Connect with us

ព័ត៌មានជាតិ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ទី២យកស្បៀងអាហារទៅជូនអ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩នៅក្បែអង្គការស្កុត

បានផុស

នៅ

អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២បាននាំយកស្បៀងអាហារទៅឧបត្ថម្ភដល់អ្នកពាក់ព័ន្ធនឹងអ្នកជំងឺកូវីដនៅរសៀលថ្ងៃទី១៨ខែមីនានេះ ហើយត្រូវចុះទៅយកសំណាកអ្នកពាក់ព័ន្ធទាំងនោះមកពិនិត្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា នារសៀលថ្ងៃនេះ លោកបាននាំយកស្បៀងអាហារបំរុងយកទៅផ្តល់ជូនប្រជាពលរដ្ឋចំនួន១៨នាក់ដែលជិតស្និតនិងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។ ទីតាំងខាងលើស្ថិតនៅប្លុកផ្ទះគំរូររបស់អង្គការស្កុតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោក សេង វ៉ាន់ថា បន្តថា អ្នកមានវិជ្ជមានកូវីដ១៩នោះត្រូវបានគេស្គាល់ថាមានឈ្មោះ ស៊ន ស៊ុយ ជាបុគ្គលិកបំរើការនៅក្រុមហ៊ុន ស៊ីនទ្រី ដែលបច្ចុប្បន្នរស់នៅផ្ទះគំរូររបស់អង្គការស្កុតនេះតែម្តង។ លោក ស៊ន ស៊ុយ ក៏កំពុងសម្រាកព្យាបាលជំងឺនៅឯមន្ទីរពេទ្យផងដែរ។ អ្វីដែលប្រជាពលរដ្ឋព្រួយបារម្មណ៍គឺអ្នកជំងឺខាងលើរស់នៅក្នុងផ្ទះគំរូររបស់អង្គការស្កុត ដែលសម្បូទៅដោយកុមារកំព្រារាប់ពាន់អ្នកឯណោះ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម