Connect with us

ព័ត៌មានជាតិ

ដោយសារភ្លើង​ប្រច័ណ្ឌ​ បុរសជាប្ដីទាញកាំបិតកាប់ប្រពន្ធរងរបួសធ្ងន់​

បានផុស

នៅ

ផ្ដើមចេញ​ពីភ្លើងប្រច័ណ្ឌធ្វើឲ្យបុរសជាប្ដីផ្ទុះកំហិង ស្ទុះទៅ​យកកាំបិតប៉័ងតោមកកាប់ប្រពន្ធពេលកំ​ពុងអង្គុយហូបបាយជុំគ្នា បណ្ដាលឲ្យស្ត្រីជាប្រពន្ធរងរបួសធ្ងន់។

ការឃាត់ខ្លួននេះបានធ្វើ​ឡើង​កាលពីវេលា​ម៉ោង​១​និង​២០​នាទី ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១ នៅ​ចំ​ណុច​ការដ្ឋាន​ទី​៣ ​ក្រុមហ៊ុន​ក្រុង​បុក ស្ថិតនៅ​ក្នុងភូមិ​កា​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស​ ដោយ​មាន​ការសម្រប​សម្រួល​នីតិវិធី​ពី​លោក រ៉ា បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​ពី​នគរបាល​ស្រុក​អណ្តូង​មាស​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ី​ណាត ណាក់ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរមាន​ទីកន្លែង​កំណើត​ភូមិ​ ឡ ឃុំ​កោង​កាង ស្រុក​ពញ្ញា​ក្រែក ខេត្តកំពង់ចាម។ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កា​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី (​ត្រូវជា​ប្ដី​) និង​ដកហូត​វត្ថុតាង​កាំបិត​ប៉័ង​តោ​ចំនួន​១​។​ ចំណែកជនរងគ្រោះ ឈ្មោះ សុខ វី ភេទ​ស្រី អាយុ​៤២​ឆ្នាំ​ជនជាតិខ្មែរ មាន​ទីកន្លែង​កំណើត​ភូមិ​ក្រែក ឃុំ​ក្រែក ស្រុក​ពញាក្រែក ខេត្តកំពង់ចាម​និងមាន​លំនៅ​បច្ចុប្បន្ន​ភូមិ​កា​ណាត ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ខេត្តរតនគិរី បាន​រងរបួស​ធ្ងន់​ត្រង់​ភ្លៅ​ខាងឆ្វេង​(​ត្រូវជា​ប្រពន្ធ​)​។​

របាយការណ៍​បាន​បញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានករណីហិង្សានេះកើតឡើងគឺដោយសារ​ឈ្លោះប្រកែក​ពាក្យសម្ដី​គ្នា​ព្រោះ​រឿង​ប្រច័ណ្ឌ ទើប​បណ្ដាល​ឲ្យ​មានអ្នករងរបួស​ធ្ងន់​បែបនេះ។​ ជនរងគ្រោះ​ត្រូវបាន​សាច់ញាតិ​ដឹកបញ្ជូន​ទៅ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អណ្តូង​មាស​។​

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អណ្តូង​មាស ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

អត្ថបទ ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម