Connect with us

ព័ត៌មានជាតិ

សាលា AUPP Liger Leadership កម្មវិធីសិក្សា ផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ

បានផុស

នៅ

សាលា AUPP Liger Leadership Academy ដែលជាសាលាអន្តរជាតិផ្តោតលើសហគ្រិនភាព និងភាពជាអ្នកដឹកនាំ ហើយក៏ជាសាលាដែលបានប្តូរពីសាលាអាហារូបករណ៍ទាំងស្រុង ទៅជាសាលាដែលទទួលសិស្សបង់ប្រាក់វិញ។ ការប្តូរបែបនេះ គឺនៅពេលដែលពីមុនសាលាស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ Liger ហើយត្រូវបានវិនិយោគដោយក្រុមហ៊ុន AUPP ដោយបានប្តូរឈ្មោះទៅជា AUPP Liger Leadership Academy វិញ។ ការផ្លាស់ប្តូរនេះគឺក្នុងគោលបំណងធ្វើឱ្យប្រតិបត្តិការបានល្អប្រសើរ និងការអប់រំមានប្រសិទ្ធភាពជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសន្និសីទសារព័ត៌មាន ស្ដីអំពីការវិវត្តនៃសាលាឡៃហ្គឺ កាលពីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ សាលា Liger Leadership Academy (LLA) Cambodia ក៏បានប្រកាសថា នឹងឈប់ទទួលយកតែនិស្សិត អាហា រូបករណ៍ទៀតហើយ ហើយបើកទូលាយទទួលសិស្ស ដែលចង់បង់ថ្លៃដើម្បីសិក្សា សម្រាប់សិស្សថ្នាក់ទី៧ ឆ្នាំសិក្សា ២០២៤-២០២៥។

យោងតាមការប្រកាសជាផ្លូវការពីសាលា Liger បានឱ្យដឹងថាការផ្តល់នូវការអប់រំរបស់សាលានេះ នឹងនៅតែបន្តមាននៅក្នុងប្រទេសកម្ពុជា ហើយសាលា Liger ក៏ទទួលបានការគាំទ្រពីប្រជាជនកម្ពុជារួចទៅហើយ ផងដែរ។

គួររំឭកថា កាលពីក្នុងខែធ្នូឆ្នាំ២០២៣ LLA បានប្រកាសថា ខ្លួននឹងកែទម្រង់លើគំរូអាជីវកម្មរបស់ខ្លួនលើសពីកម្មវិធីអាហារូបករណ៍ ដើម្បីទទួលយកសិស្សដែលបង់ថ្លៃចាប់ពីខែសីហា ឆ្នាំ ២០២៤ នេះតទៅ។

ផ្តើមពីនោះសាលារៀនដែលប្រកបដោយភាពច្នៃប្រឌិតមួយនេះបានប្រកាសជាសាធារណៈ មួយទៀតនៅលើហ្វេសប៊ុក ផេកផ្លូវការថា ឥឡូវនេះសាលាបានប្តូរឈ្មោះថា AUPP Liger Leadership Academy។ AUPP (American University of Phnom Penh) គឺជាសាកលវិទ្យាល័យឯកជនភាសាអង់គ្លេសមួយ ដែលត្រូវបានបង្កើតឡើងក្នុង ខែសីហា ឆ្នាំ២០១៤ មានមួយសាខានៅក្នុងរាជធានីភ្នំពេញ។

អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ Liger បានដំណើរការជាគ្រឹះស្ថានឯកជនមួយហើយបានពឹងផ្អែកលើអ្នកផ្តល់មូលនិធិតែមួយមុខប៉ុណ្ណោះ។ ដូច្នេះហើយ សិស្សានុសិស្សទាំងអស់នៅទីនេះ បានទទួលអាហារូបករណ៍គ្រប់គ្នា ចាប់តាំងពីឆ្នាំ ២០១២។ ប៉ុន្តែអ្វីជាការកត់សម្គាល់ Liger ដែលជាម្ចាស់ជំនួញបានផ្លាស់ប្តូរជាច្រើននិងជាបន្តបន្ទាប់ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។

ស្ថាបនិក LLA គឺលោក Trevor Gile និង លោកស្រី Agnieszka Tynkiewicz-Gile បានវិនិយោគ ១៥ លានដុល្លារទៅក្នុងសាលាហើយមានបំណងចង់យកគំរូការអប់រំជាសកល។ ស្ថាបនិកទាំងពីរក៏ត្រូវបានព្រះមហាក្សត្រព្រះរាជទានឥស្សរិយយសលំដាប់ថ្នាក់ខ្ពស់បំផុត មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ផងដែរ។

ជាមួយគ្នានោះ ក៏មានសំណួរដែលលើកទ្បើងថា ហេតុអ្វីបានជាក្រុមហ៊ុន AUPP វិនិយោគក្នុងកម្មវិធីសិក្សា Liger មួយនេះ ខណដែលក្រុមហ៊ុនកំពុងវិនិយោគលើសាលារៀនចំនួន២ និងសាកលវិទ្យាល័យ១រួចទៅហើយនោះ? ចម្លើយគឺគោលបំណងនៃការវិនិយោគនេះ ជាការបន្តវិនិយោគលើធនធានមនុស្សរយៈពេលវែងក្នុងការអភិវឌ្ឍទេពកោសល្យ និងជំនាញ ដែលអ្វីទាំងអស់នេះជួយជំរុញប្រទេសកម្ពុជាឆ្ពោះទៅរកអនាគតវិជ្ជមាន។

សាកលវិទ្យាល័យ AUPP ត្រូវបានបង្កើតទ្បើងនៅឆ្នាំ ២០១៣ ហើយក៏ជាសាកលវិទ្យាល័យដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជាអន្តរជាតិលើគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដាឧត្តមសិក្សារបស់សហរដ្ឋអាមេរិក ខណដែល AUPP ផ្តល់ជូននូវកម្មវិធីសញ្ញាបត្រពីរ ដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៤ នាទីutes មុន

Cristian ចាត់​ទុក​ការ​ស្នាក់​នៅ​កម្ពុជា​លើស​ពី​ អាជីពបាល់ទាត់

ព័ត៌មានជាតិ៧ នាទីutes មុន

​​បំពាក់ភ្លើង​សូឡា​​​តាម​ផ្លូវ​ជាតិលេខ ៦ ពី​​ព្រំប្រទល់​ខេត្តកំពង់ចាមដល់​ខេត្តសៀមរាប សម្រួល​ធ្វើ​ដំណើរ​ពេលយប់ដល់​ពលរដ្ឋ​

សេចក្ដីជូនដំណឹង៨ នាទីutes មុន

រីករាយជាមួយការផ្តល់ជូនដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

អ្នក​ស្លាប់​ព្រោះ​រញ្ជួយ​ដី​នៅ​មីយ៉ាន់ម៉ា មាន​លើស​ពី ៣ ០០០​នាក់​ហើយ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

ពិភពលោកបង្ហាញសាមគ្គីភាព សម្រុកបញ្ជូនក្រុមសង្គ្រោះនិងជំនួយមនុស្សធម៌ ទៅមីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម