ព័ត៌មានជាតិ
នគរបាលខណ្ឌទួលគោក ដាក់កម្លាំងអន្តរាគមន៍ចេញល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ក្នុងមូលដ្ឋាន
កម្លាំង នៃអធិការនគរបាលខណ្ឌទួលគោក បានធ្វើការរៀបចំកម្លាំងល្បាត ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីធ្វើការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងមូលដ្ឋាន ជាពិសេសបង្ក្រាបឲ្យទាន់ពេលវេលាបញ្ហាក្មេងទំនើងដែលបង្កនៅក្នុងសង្គម។

ជាក់ស្ដែងនៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២៥ ដោយមានការដឹកនាំបញ្ជាពីលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានរៀបចំកម្លាំងអន្តរាគមន៍ចេញល្បាត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ក៏ដូចជាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសបង្ការទប់ស្កាត់ក្មេងទំនើង។

លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ បានប្រាប់ឲ្យដឹងថា លោកបានចាត់កម្លាំងល្បាតគ្រប់ប៉ុស្តិ៍ ចេញល្បាតទាំងថ្ងៃទាំងយប់ ពោលគឺមានការផ្លាស់ប្តូរវេនគ្នា ២៤ ម៉ោង លើ ២៤ ម៉ោង ជាពិសេសនៅចំណុចស្មុគស្មាញ និងសម្បូរក្រុមក្មេងទំនើង និងការពារបទល្មើសផ្សេងៗ ជូនប្រជាពលរដ្ឋ និងណែនាំមន្ត្រីអំពីការងារសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ការងារការពារ សន្តិសុខ សណ្តាប់ធ្នាប់ ការងារចុះសម្រួលគោលដៅកកស្ទះនៅតាមមូលដ្ឋានដល់មន្ត្រីក្រោមឱវាទ។

ជាមួយគ្នាផងដែរ លោកអធិការខណ្ឌទួលគោក ក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានខណ្ឌទួលគោកទាំងអស់ សូមជួយសហការ និងផ្តល់ព័ត៌មានដល់អាជ្ញាធរ ដើម្បីបង្ការការពារជូនពលរដ្ឋឲ្យទាន់ពេលវេលា៕
អត្ថបទ ៖ ម៉េង



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


