ព័ត៌មានជាតិ
ចំពេលសង្គ្រាមគ្រប់ទិសទី សម្តេចធិបតីថា គ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលវាបាត់បង់
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីម្ដងទៀតអំពីសារៈសំខាន់នៃសន្តិភាព ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍជាតិ ការវិនិយោគ និងការបង្រួបបង្រួមគ្រួសារ និងបានបញ្ជាក់ទៀតថា គ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលដែលវាបាត់បង់។

ថ្លែងក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីថ៍អេយសៀ” នៅថ្ងសទី ២៥ ខែកុម្ភៈនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីប្រទេសកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងយល់ច្បាស់ពីសោកនាដកម្មនៃសង្គ្រាមដែលនាំឱ្យមានការបែកបាក់ជាតិ ដូច្នេះ ការឯកភាពជាតិ គឺសន្តិភាពនេះឯង។ សម្តេចធិបតីថ្លែងថា៖«បងប្អូនខ្លះឱ្យនិយមន័យ(សន្តិភាព)ផ្សេងៗ ខ្ញុំមិនដឹងទេ ខ្ញុំដឹងថាតម្លៃនៃសន្តិភាព… ពេលដែលយើងដឹងធំបំផុត ពេលណាដែលយើងចាប់អារម្មណ៍នៃតម្លៃសន្តិភាព ។ ពេលដែលយើង (និយាយថា)សន្តិភាពស្អីទេ ប៉ុន្តែគ្រប់គ្នានឹងឱ្យតម្លៃសន្តិភាពនៅពេលវាបាត់។ អ្នកឆ្លងកាត់សង្គ្រាមធ្លាប់ហើយ» ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រី ធ្វើឡើងដើម្បីឆ្លើយតបនឹងប្រជាជនកម្ពុជាមួយចំនួន ជាពិសេសអ្នកដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលមើលទៅហាក់ដូចជាមិនឱ្យតម្លៃសន្តិភាព ហើយថែមទាំងប្រមាថពីសារៈសំខាន់នៃសន្តិភាពថែមទៀតផង។

លើសពីនេះ សម្តេចបានលើកឡើងពីជម្លោះនៅក្នុងប្រទេសភូមា ដែលកំពុងមានសង្គ្រាមអូសបន្លាយនាំឱ្យបែកបាក់ក្រុមគ្រួសារ និងឯកភាពជាតិ។សម្តេចមានប្រសាសន៍ថា៖« ម្សិលមិញឃើញរូបនៅលើហ្វេសប៊ុកមួយនៅប្រទេសភូមា ហើយមួយរណ្តៅនោះសុទ្ធតែក្មេងៗ រត់ពួន នៅពេលដែលកប៉ាល់ហោះ ហោះពីលើត្រៀមទម្លាក់គ្រាប់បែបនៅភូមិមួយដែលកាន់កាប់ដោយកងកម្លាំងប្រឆាំងរដ្ឋបាល»។
សម្តេចមានប្រសាសន៍ថា ប្រទេសយើងធនធានធម្មជាតិច្រើន ប៉ុន្តែធនធានធម្មជាតិមិនប្រាកដថាជាទុនសម្រាប់កសាងប្រទេសទេ បើសិនជាងយើងមានសង្គ្រាម គឺជាទុនសម្រាប់វៃគ្នា។ បច្ចុប្បន្ននេះ បរទេសហ៊ានដាក់ទុនវិនិយោគនៅកម្ពុជាក្នុងទំហំថវិកាច្រើនរយលានដុល្លារ គឺដោយសារតែមានសន្តិភាព និងស្ថេរភាព។

សម្តេចធិបតីធ្លាប់បានបញ្ជាក់ថា៖«ក្នុងនាមជាប្រទេសដែលបានឆ្លងកាត់សង្គ្រាមជាច្រើនទសវត្ស កម្ពុជាទទួលស្គាល់នូវសារៈសំខាន់ ដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានដ៏សំខាន់សម្រាប់ការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាសហគមន៍អន្តរជាតិ។ បើគ្មានសន្តិភាព និងស្ថិរភាពនោះទេ យើងក៏ពុំអាចសម្រេចនូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពបានដែរ»៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


