Connect with us

ព័ត៌មានជាតិ

អ្នកជំងឺកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ ក្រេតឌុកច្រើនជាងគេ

បានផុស

នៅ

អ្នកជំងឺកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ ក្រេតឌុកមានចំនួន ២៥៦ នាក់ ដែលជាចំនួន ច្រើនជាងគេ ក្នុងចំណោមកន្លែងសម្រាកព្យាបាលទាំង ១៧ កន្លែងនៅទូទាំងប្រទេស។ នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២១នេះ។

អ្នកជំងឺដែលកំពុងសម្រាកព្យាបាលមានចំនួន ៧៨១ នាក់ ស្រី ៣៤១ នាក់។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី ២២ ខែមីនានេះ បានប្រកាសរកឃើញករណីឆ្លងថ្មីចំនួន ៧៣ ករណីដែលធ្វើឲ្យអ្នកឆ្លងសរុបកើនឡើងដល់ចំនួន ១៧៥៣ ខណៈអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ កើនឡើងដល់ ១២៣៣ នាក់។

ក្រសួងក៏បញ្ជាក់ពីចំនួន អ្នកជាសះស្បើយឡើងវិញ នៅថ្ងៃនេះមាន ១៧ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម