ព័ត៌មានជាតិ
មុននេះ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបាត់បង់ជីវិត
បុរសអ្នកជំងឺកូវីដ១៩ វ័យ ៧៥ ឆ្នាំ ម្នាក់ទៀត ស្លាប់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញឆ្លងកូវីដ១៩ កាលពីយប់ថ្ងៃទី ២១ ខែមីនានេះ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
លោក ជំទាវ យក់ សម្បត្តិរដ្ឋលេខាធិការក្រសួងសុខាភិបាល បានប្រាប់កម្ពុជាថ្មីមុននេះថា អ្នកជំងឺឈ្មោះ ស្តើង ជា អាយុ ៧៥ ឆ្នាំ ជាគ្រូពេទ្យផ្នែកកុមារចូលនិវត្តន៍ មានអាការៈ ហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ ដោយមានជំងឺប្រចាំកាយលើសឈាម។
អ្នកជំងឺរូបនេះ ទើបតែបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម។
ចំពោះមូលហេតុនៃការស្លាប់លោក ជំទាវ យក់ សម្បត្តិបញ្ជាក់ថា ដោយសារជំងឺកូវីដ១៩ វ៉ៃលុកសួតធ្ងន់ធ្ងរ ហើយគ្រូពេទ្យព្យាយាមសង្គ្រោះ តែមិនអាចសង្គ្រោះបាន៕
អត្ថបទ៖សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១២ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


