ព័ត៌មានជាតិ
បុរសវ័យ ៧០ឆ្នាំ ទើបបញ្ចប់ការធ្វើចត្តាឡីស័ក មានអាការទន់ដៃជើង អាជ្ញាធរដឹកទៅសង្គ្រោះបន្ទាន់
បុរសវ័យចំណាស់ជាពលករវ័យ៧០ឆ្នាំម្នាក់មានឈ្មោះលីវ វ៉ាន់ជុង មានអាការមិនស្រួលត្រូវបានអាជ្ញាធរដឹកយកមកមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅភ្លាមៗ នៅម៉ោង ១១៖ ៤៥ នាទីថ្ងៃទី ២២ ខែមីនាព្រឹកនេះ។
លោកយុិន វុធ ចៅសង្កាត់ច្បារអំពៅទី២បានឲ្យកម្ពុជាថ្មីដឹងថាបុរសរូបនោះស្នាក់នៅតែម្នាក់ឯងនៅទីតាំងផ្ទះលេខ១៥៥ ផ្លូវលេខ៨ភូមិដើមចាន់១សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

បុរសរូបនេះ មានលិខិតបញ្ជាក់ពីគ្រូពេទ្យខេត្តតាកែវខណៈដែលរូបគាត់ចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជាក្នុងថ្ងៃទី៨ខែមីនាឆ្នាំ២០២១ហើយត្រូវបានអាជ្ញាធរខេត្តតាកែវឲ្យធ្វើចត្តាឡីសក័។
នៅថ្ងៃទី១៥ខែមីនាដោយគ្រូពេទ្យបានយកសំណាកទៅពិនិត្យរយៈពេល២ដងឃើញថាមិនមានជំងឺកូវីដ១៩ទេនោះនៅថ្ងៃទី១៧ខែមីនាគ្រូពេទ្យបានចេញលិខិតអនុញ្ញាតឲ្យចេញពីទីតាំងធ្វើចត្តាឡីសក័ហើយជនរងគ្រោះបានមកជួលបន្ទប់ស្នាក់នៅខាងលើនេះមក។

លោកយុិន វុធ បន្តថាលុះដល់វេលាម៉ោង១១និង៤៥នាទីថ្ងៃត្រង់ ថ្ងៃទី២២ខែមីនានេះស្រាប់តែមានអាការទន់ដៃទន់ជើងវិលមុខផ្អើលដល់ប្រជាពលរដ្ឋនិងរាយការណ៍មកអាជ្ញាធរសង្កាត់ចុះទៅដឹកយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅភ្លាមៗ។
លោកចៅសង្កាត់បញ្ជាក់ថាកន្លងមកជនរងគ្រោះធ្លាប់មានជំងឺលើសសម្ពាធឈាមហើយមកដល់ពេលនេះនៅមិនទាន់ដឹងពីមូលហេតុនៃជំងឺរបស់ជនរងគ្រោះឡើយ៕


អត្ថបទ៖នរា
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


