ព័ត៌មានជាតិ
មិនដល់មួយខែផង កូវីដ ១៩ បានសម្លាប់ជីវិតពលរដ្ឋខ្មែរអស់ ៤ នាក់
ក្នុងរយៈពេលមិនដល់មួយខែក្នុងអំឡុងខែមីនា វិរុសកូវីដ ១៩ បានសម្លាប់ជីវិតពលរដ្ឋខ្មែរអស់ចំនួន ០៤ នាក់។ ការផ្ទុះជាថ្មីមេរោគដែលឆ្លងតាមផ្លូវដង្ហើមនេះ បានបង្កការភ័យខ្លាច ក្រោយមានការកើនឡើងអ្នកឆ្លងជារៀងរាល់ថ្ងៃ ហើយករណីធ្ងន់រហូតដល់មានអ្នកបាត់បង់ជីវិត។
ខាងក្រោយជាករណីជនរងគ្រោះទាំំង ៤ ដែលស្លាប់ដោយកូវីដ ១៩៖
ថ្ងៃ ១១ មីនា ២០២១

បុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំបានស្លាប់ដោយសារជំងឺកូវីដ ១៩។ នេះជាករណីដំបូងដែលមានជនរងគ្រោះស្លាប់ដោយសារវិរុសកូវីដនៅប្រទេសកម្ពុជា។
ជងរងគ្រោះមានមុខរបរជាអ្នកបើកបររថយន្តឱ្យថៅកែជនជាតិចិននៅខេត្តព្រះសីហនុ និងបានឆ្លងវីរុសកូវីដកាលពីថ្ងៃ ២៧ កុម្ភៈ។ បុរសរងគ្រោះមានលំនៅនៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល បុរសជនជាតិខ្មែរ ដែលបានស្លាប់ដោយជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យពេទ្យរុស្ស៉ីនេះ គឺបណ្តាលមកពីជំងឺសួតរ៉ាំរៃ និងជាអ្នកពិសារបារីច្រើនផង។
ថ្ងៃ ១៩ មីនា២០២១

ម្ដាយរបស់តារាចម្រៀងនៅផលិតកម្មហង្សមាសកញ្ញា វី ឌីណែត និងជាភរិយារបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី បានស្លាប់ដោយសារជំងឺកូវីដ-១៩។
ស្រ្តីរងគ្រោះមានឈ្មោះ នួន សុផាន្នី អាយុ ៦២ ឆ្នាំ។ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល មេរោគបានវាយលុកសួតជនរងគ្រោះ ធ្វើឲ្យសួតអ្នកជំងឺរលាកខ្លាំង និង ស្ទះសរសៃឈាមបេះដូង។ ក្រៅពីនេះទៀត អ្នកជំងឺក៏មានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំងផងដែរ។

នៅថ្ងៃ ១៩ មីនា ដែរ ក៏មានការស្លាប់បុរសម្នាក់ទៀតដោយសារកូវីដ ១៩។ ជនរងគ្រោះមានឈ្មោះ គឹម ឃីស៊ុន មានតួនាទីជាមន្រ្តីនគរបាល ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ កាលពីថ្ងៃ១២ ខែមីនា ឆ្នាំ២០២១។ ជនរងគ្រោះមានអាការរលាកសួតសងខាងធ្ងន់ធ្ងរ និងបានស្លាប់នៅម៉ោង ៣និង៣០ នាទីល្ងាចថ្ងៃទី ១៩ ខែមីនា។ នេះគឺជាករណីស្លាប់ទី៣ ហើយបន្ទាប់ពីករណីទី២ ជាម្តាយរបស់តារាចម្រៀងវីដាណែតដែលស្លាប់ដោយកូវីដ ១៩។
២២ មីនា ២០២១

ករណីស្លាប់ទី ៤ គឺបុរសវ័យ ៧៥ ឆ្នាំ រស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះមានឈ្មោះ ស្តើង ជា អាយុ ៧៥ ឆ្នាំ ជាគ្រូពេទ្យផ្នែកកុមារចូលនិវត្តន៍។ អ្នកជំងឺបានចូល សម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើម។
ទោះបីមានការប្រឹងប្រែងជួយសង្គ្រោះ អ្នកជំងឺបានស្លាប់នៅព្រឹកថ្ងៃ ២២ មីនា ២០២១៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


