Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំគ្រូពេទ្យត្រូវចាត់ទុកការសង្គ្រោះព្យាបាលវីរកងទ័ព គឺជាអាទិភាពខ្ពស់បំផុត

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់​បុគ្គលិក​គ្រូពេទ្យ​ត្រូវ​ចាត់​ទុក​ការ​សង្គ្រោះ​ព្យាបាល​វីរ​កងទ័ព គឺជា​អាទិភាព​ខ្ពស់​បំផុត ទោះ​ស្ថិត​ក្នុង​ស្ថានការណ៍​លំបាក​យ៉ាងណា​ក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​បាន​លើកឡើង​បែបនេះ​កាលពី​រសៀល​ថ្ងៃទី​ ១៥ ​ខែធ្នូ​ ឆ្នាំ​ ២០២៥ ​ក្នុងឱកាស​អញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​វីរ​កងទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ និង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង។

លោក​រដ្ឋមន្ត្រី ​ក៏បាន​ណែនាំ​ឱ្យ​ក្រុម​គ្រូពេទ្យ​ខិតខំ​យកចិត្តទុកដាក់​ថែទាំ​ព្យាបាល​ជូន​វីរ​កងទ័ព​ឱ្យ​បាន​ល្អ​ប្រសើរ រហូត​បាន​ជា​សះស្បើយ។ ព្រោះថា ​វីរ​កងទ័ព ​បាន​បូជា​អាយុ​ជីវិត​ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ។

លោក​រដ្ឋមន្ត្រី​ បាន​បន្ត​ថា ​«ខ្ញុំ​សូម​ថ្លែងអំណរគុណ និង​ដឹងគុណ ចំពោះ​វីរភាព​ដ៏​អង់អាច​ក្លាហាន របស់​កងទ័ព​ជួរមុខ​ទាំងអស់ ដែល​ក្នុងនាម «​កងទ័ព​អាវ​ស​» នៅ​ជួរ​ក្រោយ ខិតខំ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​សង្គ្រោះ​ព្យាបាល​វីរ​កងទ័ព​របស់​យើង និង​សូម​ជូនពរ​បងប្អូន​កងទ័ព​ឱ្យ​ឆាប់​ជា​សះស្បើយ មាន​សុខភាព​ប្រសើរ​ឡើង​ដើម្បី​ការពារ​ជាតិ​មាតុភូមិ​កម្ពុជា​»។

ជាមួយគ្នានេះដែរ លោក​រដ្ឋមន្ត្រី បាន​ពាំនាំ​នូវ​ពាក្យ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​បារម្ភ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ព្រមទាំង សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ជូន​ចំពោះ​វីរ​កងទ័ព​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​គ្រប់ៗ ​រូប៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម