ព័ត៌មានជាតិ
លោក ស សុខា ឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យហ៊ានចេញការពារជាតិ ទឹកដី បើថ្ងៃណាមួយសត្រូវឈ្លានពានកម្ពុជា
អនុប្រធានស.ស.យ.ក និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា លោក ស សុខា ស្នើឱ្យបណ្ដុះទឹកចិត្តយុវជនឱ្យមានស្មារតីជាតិនិយម ហ៊ានចេញការពារទឹកដី បើថ្ងៃណាសត្រូវឈ្លានពានកម្ពុជា មិនត្រូវប្រកាន់យកស្មារតីសន្តិភាពនិយមពេក។ លោក ស សុខា ថ្លែងបែបនេះ នៅក្នុងពេលបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃស.ស.យ.ក រៀបចំឡើងនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

លោក ស សុខា ណែនាំបណ្ដុះស្មារតីយុវជនដែលកំពុងសិក្សានៅកម្រិតឧត្ដមសិក្សាបែបនេះ៖« ការបំផុសស្មារតី ត្រូវមានសន្តិភាពនិយមក្នុងចិត្ត លើអ្វីដែលពិភពលោកកំពុងកើតឡើង ប៉ុន្តែក្នុងន័យហ្នឹងទៀតសោត ក៏ត្រូវបំផុសយុវជនឱ្យមានស្មារតីស្នេហាជាតិ បើមានការឈ្លានពានកម្រិតណាមួយ »។
អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. លោក ស សុខា ផ្តល់តម្លៃខ្ពស់ចំពោះស្មារតីស្រលាញ់ស្នេហាជាតិរបស់យុវជនជំនាន់មុន ដែលតម្រូវឱ្យយុវជនជំនាន់បន្តវេនត្រូវតែបន្តបំផុសស្មារតីជាតិនិយមនេះឱ្យខានតែបាន។

ពីពិធីដដែល លោក ស សុខា ចាត់ទុកសកម្មភាពចូលរួមរបស់ថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សា និងគ្រឹះស្ថានសិក្សាវិជ្ជាជីវៈទាំងរដ្ឋ និងឯកជនទាំងអស់ ពេលនេះ គឺជាសក្ខីភាពបង្ហាញអំពីសាមគ្គីភាពដ៏រឹងមាំ និងការចូលរួមយ៉ាងសកម្មក្នុងសកម្មភាព នៃមហាគ្រួសារ ស.ស.យ.ក. ព្រមទាំងបានបង្ហាញអំពីការផ្ដល់តម្លៃ ការលើកកម្ពស់កិត្យានុភាព ឧត្ដមភាព និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញបេសកកម្មរបស់ ស.ស.យ.ក. ឱ្យឈានទៅសម្រេចបានជោគជ័យថ្មីៗបន្ថែមទៀត ស្របតាមគោលបំណង និងចក្ខុវិស័យដែលបានកំណត់។

ក្នុងស្មារតីនេះ អនុប្រធានស.ស.យ.ក លោក ស សុខា បញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ហ៊ុន ម៉ានី បាន និងកំពុងបំពេញបេសកកម្មស្នូល ដោយទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងការប្រមូលផ្ដុំយុវជននៅទូទាំងប្រទេស ដើម្បីចូលរួមក្នុងឆន្ទៈតែមួយ បេះដូងលោតក្នុងចង្វាក់តែមួយ ក្នុងការអភិវឌ្ឍប្រទេសជាតិ និងកសាងអនាគតដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជាប្រកបដោយចីរភាព។

ដើម្បីប្រែក្លាយកម្លាំងយុវជនឱ្យទៅជាកម្លាំងចលករប្រកបដោយសក្ដានុពលជាឆ្អឹងខ្នង និងជាសសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ឯកឧត្ដមអភិសន្តិបណ្ឌិត ជំរុញឱ្យថ្នាក់ដឹកនាំសមាជិក សមាជិកា ក.យ.គ.ទាំងអស់ បន្តពង្រឹងកិច្ចសហការល្អជាមួយគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត និងក្រុមការងារយុវជន ស.ស.យ.ក ប្រចាំគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីអនុវត្តផែនការសកម្មភាព ពង្រឹងសមត្ថភាពយុវជន ការរៀបចំព្រឹត្តិការណ៍សង្គមផ្សេងៗ កម្មវិធីកីឡាការកៀរគរយុវជន ឱ្យចូលរួមសកម្មភាពនានា របស់ ស.ស.យ.ក៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


