ព័ត៌មានជាតិ
សន្និបាត ក.យ.គ ឯកភាពថាស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ
« ស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ»។ នេះគឺជាចំណុចមួយដែលក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឯកភាពគ្នា នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដែលរៀបចំឡើងរយៈពេលពេញ១ថ្ងៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

បើតាមសេចក្ដីប្រកាសព័ត៌មាន សន្និបាត ក.យ.គ. នៃស.ស.យ.ក. បានឯកភាពគ្នាខ្ពស់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ! យុវជនគឺជាថាមពលជាតិដ៏មានសក្ដានុពល ដែលអាចធ្វើឱ្យសុបិនក្លាយជាការពិតសម្រាប់អនាគតកម្ពុជា! កម្លាំងសាមគ្គីរបស់យុវជន គឺជាគ្រឹះរឹងមាំបំផុតសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ! និងយុវជនឌីជីថលត្រូវចេះប្រែក្លាយខ្លួនពីអ្នកស្វែងរកការងារ ទៅជាអ្នកបង្កើតការងារ។

នៅក្នុងឱកាសបើកសន្និបាត លោក ស សុខា បានគូសបញ្ជាក់ពីភាពចាំបាច់ដែលយុវជនត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឱ្យឆ្លើយតបនឹងបរិបទឌីជីថល និងសកលភាវូបនីយកម្ម។

ចំណែកក្នុងពិធីបិទសន្និបាតលោក ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។ ក្នុងន័យនេះ លោក ហ៊ុន ម៉ានី និងលោក ស សុខា បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុងស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។

បើតាមសេចក្ដីប្រកាសព័ត៌មានសន្និបាតដែលរៀបចំឡើងនាថ្ងៃទី២ ខែមីនា ឆ្នាំ ២០២៦នេះ បានធ្វើឡើងចំខួប៥ឆ្នាំ របស់ ក.យ.គ. ក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក. ។ គិតត្រឹមឆ្នាំ២០២៥ ក.យ.គ. សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា រៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំនិងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សា ពី១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់១៤៥គ្រឹះស្ថាន នៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកជាកម្លាំងប្រតិបត្តិករបានកើនឡើងពី២.០៤៣នាក់ ដល់ ២.៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុប៣សែននាក់ ផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


