ព័ត៌មានជាតិ
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំក្រុមការងារ ចុះសមយុទ្ធ មូលដ្ឋានដែលជាប់នឹងច្រាំងទន្លេ
ក្រុមការងារ ស.ស.យ.ក ខណ្ឌឬស្សីកែវ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ម៉ាស៊ីនបូមទឹកពន្លត់អគ្គិភ័យថ្មី រួមជាមួយ និងធើ្វការសមយុទ្ធពន្លត់អគ្គិភ័យផងដែរ។ ជាក់ស្តែងកាលពីល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ បានដឹកនាំក្រុមការងារ ចុះសមយុទ្ធ និងត្រួតពិនិត្យបច្ចេកទេស ម៉ាស៊ីនបូមពន្លត់ថ្មី អោយប្រើប្រាស់ត្រូវតាមលក្ខណៈបច្ចេកទេស ងាយស្រួលទៅដល់ពេលមានអាសន្ន អគ្គិភ័យណាមួយកើតឡើង។


លោក ជិន ប៊ុនធឿន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឫស្សីកែវ និងក្រុមការងារ ស.ស.យ.កខណ្ឌឫស្សីកែវ ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យ ផ្លូវទឹក បានរៀបចំសមយុទ្ធពន្លត់ និងសង្គ្រោះអគ្គិភ័យ ព្រមទាំងបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសម៉ាស៊ីនបូមបាញ់ពន្លត់អគ្គិភ័យថ្មី ដែលអាចអន្តរាគមន៍ជួយពន្លត់ និងសង្គ្រោះអគ្គិភ័យ បានទាន់ពេលវេលា។


លោកប្រធាន ស.ស.យ.ក ខណ្ឌឬស្សីកែវ បានលើកឡើងថា ការសមយុទ្ធនាពេលនេះ គឺជាការត្រៀមលក្ខណៈអោយបានគ្រប់ជ្រុងជ្រោយ និងធានាអោយបាននូវការជួយអន្តរាគមន៍បានទាន់ពេលវេលា ក្នុងករណីមានគ្រោះអគ្គិភ័យដែលកើតមានជាយថាហេតុ នៅក្នុងមូលដ្ឋានខណ្ឌ ជាពិសេសតាមបណ្ដាសង្កាត់ចំនួន៦ក្នុងចំណោមសង្កាត់ទាំង៧ ដែលនៅជាប់នឹងច្រាំងទន្លេ រួមមានសង្កាត់ទួលសង្កែទី១ ,សង្កាត់គីឡូម៉ែត្រលេខ៦, សង្កាត់ច្រាំងចំរេះទី១, សង្កាត់ច្រាំងចំរេះទី២, សង្កាត់ស្វាយប៉ាក, សង្កាត់ឫស្សីកែវ។


ជាមួយគ្នានោះ លោក ជិន ប៊ុនធឿន សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមការងារ ស.ស.យ.ក ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យផ្លូវទឹក ដែលតែងខិតខំប្រឹងប្រែងក្នុងការបង្ការ ទប់ស្កាត់ គ្រោះអគ្គិភ័យបានទាន់ពេលវេលា។ លោកមានជំនឿជឿជាក់ថា ក្រុមការងារនេះអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការអន្ដរាគមន៍ពន្លត់អគ្គិភ័យ នៅតាមមូលដ្ឋានដែលជាប់នឹងច្រាំងទន្លេ ក្នុងខណ្ឌឫស្សីកែវ ក៏ដូចជាជួយអន្តរាគមន៍ ទៅដល់មូលដ្ឋានខណ្ឌដទៃទៀតដែលមានមូលដ្ឋានជាប់នឹងច្រាំងទន្លេ ជាដើម។

គួរបញ្ជាក់ផងដែរថា ក្រុមការងារ ស.ស.យ.ក ទទួលផែនពន្លត់ និងសង្គ្រោះអគ្គិភ័យផ្លូវទឹកនេះ មានម៉ាស៊ីនបូមបាញ់ពន្លត់ចំនួន៣គ្រឿង ទូកល្បឿនដែលបានបំពាក់ម៉ូទ័របូមបាញ់ពន្លត់អគ្គិភ័យមានចំនួន៣គ្រឿង រួមជាមួយទូកធំ អន្តរាគមន៍ផ្លូវទឹកចំនួន១គ្រឿងទៀតផងដែរ៕ អត្ថបទ ៖ រដ្ឋា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


