ព័ត៌មានជាតិ
គ្រាប់ផ្លោងធុនធ្ងន់ជិត ៣០ គ្រាប់ ត្រូវបានប្រទះឃើញ កប់នៅក្នុងដីដំបូកកណ្តាលស្រែ
បាត់ដំបង ៖ គ្រាប់ផ្លោងចំនួន ៥ ប្រភេទ ដែលសរុបមានចំនួន ២៩ គ្រាប់ ត្រូវបានប្រគល់ទៅឲ្យអង្គភាពកំចាត់មីន ស៊ីម៉ាក់ នាំយកទៅកម្ទេចចោល បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញកប់នៅក្នុងដីដំបូកកណ្តាលស្រែ ខណៈដែលពួកគាត់ធ្វើការពង្រាបដីស្រែដើម្បីបង្កបង្កើនផល នារដូវវស្សាខាងមុខ។
ករណីនេះគឺមានប្រជាកសិករមួយរូប ដែលជាម្ចាស់ស្រែ បានប្រទះឃើញ នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៨ ព្រឹក ដោយគាត់មាន ឈ្មោះ រឿម គង់ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅ ភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង។
គ្រាប់ដែលប្រជាកសិកររូបនោះប្រទះឃើញ គឺខណៈដែលគាត់បានពង្រាបដីដំបូកមួយកន្លែងនៅកណ្តាលស្រែ ហើយក៏ បានឃើញគ្រាប់នៅក្នុងដំបូក នោះតែម្តង ទើបគាត់បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកត្រួតពិនិត្យ ។
ជាក់ស្តែងនៅនឹងកន្លែង សមត្ថកិច្ចបានរកឃើញគ្រាប់ ចំនួន ២៩ គ្រាប់ ក្នុងនោះមាន ១. គ្រាប់60 mm ចំនួន ១៩ គ្រាប់ ២. គ្រាប់DK 82 ចំនួន ៤ គ្រាប់ ៣. គ្រាប់ 80 mm ចំនួន ៤ គ្រាប់ ៤.គ្រាប់ 75 mm ចំនួន ១ គ្រាប់ និង ៥. គ្រាប់ B 40 ចំនួន ១ គ្រប់ ។
ក្រោយពីត្រួតពិនិត្យហើយ សមត្ថកិច្ចក៏ បានរាយការណ៍ ជូនក្រុម CMAC រហូតដល់ម៉ោង ១១ ថ្ងៃត្រង់ ទើបCMAC មកទទួលយកគ្រាប់ទាំងនេះ ទៅកម្ទេចចោល ដោយអង្គភាពជំនាញបានបញ្ជាក់ថា គ្រាប់ទាំងនេះគឺអាចនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្ល៉េះ ព្រោះតំបន់ខាងលើគឺជាអតីតសមរភូមិក្តៅ ៕
ដោយ ៖ សោ និយមរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ខ្ពស់ជាងគេនៅអាស៊ាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធការទន្ទ្រានយកដីរដ្ឋ នឹងត្រូវបញ្ចប់តួនាទី
-
KPT+៣ ថ្ងៃ ago
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកណ្តាល
-
ចរាចរណ៍៦ ថ្ងៃ ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីស្រាអែល វាយប្រហារកម្ទេចស្ថានកុងស៊ុលអ៊ីរ៉ង់ សម្លាប់ទាំងមេទ័ពកំពូល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore
-
ចរាចរណ៍៧ ថ្ងៃ ago
មន្ត្រីសុរិយោដីម្នាក់ស្រវឹងបើករថយន្ត ឡើងសួនច្បារ ខណៈវាស់ជាតិអាល់កុលឃើញ១.៥៥mg/L