ព័ត៌មានជាតិ
លោកវរសេនីយ៍ត្រីមួយរូបនៅខេត្តត្បូងឃ្មុំមានវិជ្ជមានកូវីដ១៩ ធ្លាប់ទៅលេងផ្ទះវរសេនីយ៍ផ្សេងៗ និងចូលហាងគុយទាវ
ត្បូងឃ្មុំ ៖ អធិការដ្ឋាននគរបាលស្រុកមេមត់ បានចេញលិខិតជម្រាបជូនដំណឹងដល់ស្នងការនគរបាលដ្ឋានខេត្តត្បូងឃ្មុំ ស្តីពីលោកវរសេនីយ៍មួយរូបមានឈ្មោះ ឡេង ពៅ នាយរងការិយាល័យសេដ្ឋកិច្ច និងស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ មានវិជ្ជមានកូវីដ១៩។
ក្នុងលិខិតដដែលបានឲ្យដឹងថា លោកវរសេនីយ៍ត្រី ឡេង ពៅ បានធ្លាប់ទៅលេងផ្ទះ លោកវរសេនីយ៍ឯក ស្រ៊ុន ផឹងឡេង ហើយលោកក៏ធ្លាប់បានចូលរួមបុណ្យសពម្តាយបង្កើតផងដែរ បន្ទាប់មកលោកមានជំងឺបានទៅព្យាបាលនៅមន្ទីរពេទ្យឯកជនមួយ យីហោ ២៤ម៉ោង ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់។
បន្ទាប់មកទៀតលោកបានទៅលេងផ្ទះលោក ស្រ៊ុន ម៉េងលាង ហើយបានទៅហូបគុយទាវ យីហោ ងួន ទូច នៅក្នុងភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់។
បច្ចុប្បន្នលោកវរសេនីយ៍ ឡេង ពៅ ដែលមានវិជ្ជមានកូវីដ១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ និងត្រូវបានការពារមិនឲ្យអ្នកដែលនៅក្នុងពេទ្យចេញចូល ដោយឲ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ៕
ពិស្តារ ៖

កែសម្រួលដោយ ៖ នាគព័ន្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


