Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡាហោម ស ខេង ចេញ​វិធានការ​៦​ចំណុច ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដាក់​ចេញ​នូវ​វិធានការ​ចំនួន​៦ ចំណុច សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាល​ជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ នៃ​ក្រសួងមហាផ្ទៃ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​ពេលនេះ កំពុង​វាយលុក​យ៉ាងខ្លាំង ធ្វើ​ឲ្យ​មនុស្ស​ចំនួន​៥​នាក់​ហើយ​បាន​ស្លាប់​។

សេចក្តី​ណែនាំ​របស់​សម្តេច​ក្រស​ឡា​ហោម ស ខេង ចុះ​ថ្ងៃទី​២៣ ខែមីនា នេះ​បាន​បញ្ជាក់​ថា ដោយ​ពិនិត្យឃើញ​ថា ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ មានការ​កើនឡើង​ជាប​ន្ត​បន្ទាប់ ហើយ​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំនួន​០៥​នាក់​បាន​ស្លាប់ ក្នុង​នោះ​ក៏​មាន​មន្ត្រី​នគរបាល​ជាតិ​ចំនួន​០២​រូប​ផង​នោះ សម្តេច​បាន​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ មន្ត្រី​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល និង​មន្ត្រី​ពន្ធនាគារ​គ្រប់លំដាប់​ថ្នាក់ បន្ត​ពង្រឹង​អនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្រសួងសុខាភិបាល និង​ការណែនាំ​ជា​បន្តបន្ទាប់​របស់​ក្រសួងមហាផ្ទៃ ក្នុង​ការបង្ការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដី​១៩ ជាពិសេស​បន្ត​យកចិត្តទុកដាក់​អនុវត្ត​នូវ​វិធានការ​ចាំបាច់​នានា​ចំនួន​៦​ចំណុច​រួ​មាន​៖

​ទី​១. ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣​ការពារ និង ៣​កុំ​។

​ទី​២. អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​អនុក្រឹត្យ​នានា ព្រមទាំង​បន្ត​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃ​លិខិតបទដ្ឋាន​គតិយុត្ត​ទាំងពីរ​នេះ ដល់​កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ ចំណុះ​ក្រសួងមហាផ្ទៃ និង​ក្រុមគ្រួសារ សំដៅ រួមគ្នា​គោរព​អនុវត្ត​ឱ្យបាន​សកម្ម​ផុលផុស និង​មាន​ប្រសិទ្ធភាព។

​ទី​៣. បន្ត​អនុវត្ត​វិធានការ​កាត់បន្ថយ​មន្ត្រី​មក​បំពេញការងារ និង​វិធានការ​នានា ដែល​បានកំណត់​នៅក្នុង​សេចក្តីណែនាំ​ចុះ​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងមហាផ្ទៃ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត រហូត​មានការ​ណែនាំ​ជាថ្មី​។

ទី​៤. សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​នគរបាលជាតិ និង​មន្ត្រី​ពន្ធនាគារ ដែល​មិន​ត្រូវបាន​ចាត់ ឱ្យមក​ប្រចាំការ​នៅតាម​អង្គភាព​នីមួយៗ ត្រូវ​បន្ត​បំពេញការងារ​ពី​ចម្ងាយ​តាមរយៈ​អន​ឡាញ (Online) ហើយ​មិនត្រូវ​ធ្វើដំណើរ​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់​។

​ទី​៥. អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ត្រូវធ្វើ​ការណែនាំ​ដល់​អង្គភាព​កងកម្លាំង​នគរបាល​ទាំងអស់ ដែល​ត្រូវបំពេញ​ភារកិច្ច​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជាពិសេស​នៅតាម​អង្គភាព ដែល​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ឱ្យ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​នានា ដើម្បី​បង្ការ ទប់ស្កាត់​ការចម្លង ដល់​មន្ត្រី​នគរបាលជាតិ ទាំង​ក្នុងពេល​បំពេញការងារ​។

៦. អគ្គនាយកដ្ឋាន​ពន្ធនាគារ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​នានា ការ​ថែរក្សា​សុខភាព និង​អនាម័យ​ចំពោះ​ជន​ជាប់ឃុំ ដើម្បី​បង្ការ​ទប់ស្កាត់​ការចម្លង ដល់​មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​ជន​ជាប់ឃុំ​ទាំងអស់ នៅ​តាម​ពន្ធនាគារ និង​មណ្ឌល​អប់រំ កែប្រែ​ទូទាំងប្រទេស​៕

ដោយ​ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម