ព័ត៌មានជាតិ
សម្ដេចធិបតី៖ ការរើសអើងជាតិសាសន៍ នឹងអាចបង្កើតជម្លោះជាតិសាសន៍ រហូតផ្ទុះសង្គ្រាម
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការរើសអើងជាតិសាសន៍ នឹងអាចបង្កើតនូវជម្លោះជាតិសាសន៍ ហើយអាចបង្កឱ្យមានសង្គ្រាម និងអស្ថិរភាពសង្គម ហេតុដូច្នេះ កម្ពុជា ត្រូវតែការពារឱ្យបាននូវសម្បតិ្តសុខដុមនីយកម្មសាសនា ដើម្បីពលរដ្ឋរស់នៅដោយសុខដុម។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូច្នេះ នៅចំពោះមុខប្រធានរដ្ឋសភាម៉ាឡេស៊ី និងឥស្លាមសាសនិកជាង៦ពាន់នាក់ នៅក្នុងពិធី“ពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៩ ឆ្នាំ២០២៥” រៀបចំឡើងនាល្ថាចថ្ងៃទី២៤ ខែមីនា។

សម្ដេច ហ៊ុុន ម៉ាណែត សង្កត់ធ្ងន់ដូច្នេះ៖«ការប្រះស្រាំ រើសអើងជាតិសាសន៍ នឹងអាចបង្កើតនូវជម្លោះជាតិសាសន៍ ហើយអាចបាត់បង់នូវមួយផ្នែកនៃសន្តិភាព និងស្ថិរភាពសង្គម។ ដូច្នេះកម្ពុជា ដែលទទួលបាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាសម្បតិ្តដែលត្រូវថែទាំឱ្យបានគង់វង្ស»។
ពីពិធីដដែល សម្ដេចនាយករដ្ឋមន្ត្រី ឱ្យថ្នាក់ដឹកនាំខ្មែរឥស្លាម និងសាសនិកឥស្លាមទាំងអស់ ត្រូវបន្តសហការប្រកបដោយសាមគ្គីភាព និងមិត្តភាពព្រមទាំងមានទំនាក់ទំនងល្អ ជាមួយសហគមន៍ សាសនាដទៃទៀត ទាំងក្នុងថ្នាក់ជាតិ-អន្តរជាតិ ដោយឈរលើគោលការណ៍ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា។

សម្ដេច ហ៊ុន ម៉ាណែត ក៏ឱ្យសហគមន៍ខ្មែរឥស្លាម បន្តសហប្រតិបត្តិការកម្រិតជាតិ-អន្តរជាតិ ដើម្បីកៀរគរថវិកា និងបច្ចេកទេសសម្រាប់គាំទ្រដល់សកម្មភាពអភិវឌ្ឍសហគមន៍ខ្មែរឥស្លាម ដើម្បីចៀសវាងការយកសាសនាសម្រាប់ធ្វើអាជីវកម្ម បង្កើតបញ្ហាមិនល្អ បែកបាក់សាមគ្គី និង ភាពជ្រុលនិយមក្នុងសហគមន៍។
សម្ដេចធិបតីប្រមុខរាជរដ្ឋាភិបាល បន្តរៀបចំដឹកនាំកិច្ចការសាសនា ក្នុងសហគមន៍ខ្មែរឥស្លាម តាមរយៈ កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមាន សមត្ថកិច្ចតាមលំដាប់ថ្នាក់។
យ៉ាងណា សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអះអាងថា កម្ពុជា ពិតជាមានមោទនចំពោះប្រជាពលរដ្ឋរបស់ខ្លួនដែលគោរពកាន់សាសនាផ្សេងៗគ្នា ប៉ុន្តែមានសាមគ្គីគ្នាយ៉ាងល្អ ដែលការណ៍នេះមិនត្រឹមតែជាមោទនភាពរបស់កម្ពុជានោះទេ តែជាមោទនភាពសម្រាប់ប្រទេសនៅក្នុងតំបន់ និងពិភពលោកផងដែរ។ សម្ដេចអះអាងបែបនេះ ដោយភ្ជាប់ទៅការកោតសរសើរពីសំណាក់ប្រទេសជាច្រើន ចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា តាមរយៈគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលកម្ពុជា ដែលមានកិច្ចសហប្រតិបត្តិការងារល្អជាមួយគ្រប់ស្ថាប័ន អង្គភាព និងភាគីពាក់ព័ន្ធ ដើម្បីធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់លើការងារ និងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋគ្រប់សាសនិកនៅកម្ពុជា ទាំងបច្ចុប្បន្ន និងទៅអនាគត៕
ដោយ៖ ង៉ិល ណារ៉ាត់
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


