ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល រៀបចំតុបតែងត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
កណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំព្រឹត្តិការណ៍ សង្ក្រាន្តខេត្តកណ្តាល ដែលប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។

ជាក់ស្តែងនៅល្ងាចថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកណ្តាល កំពុងពន្លឿនរៀបចំការតុបតែង ដងផ្លូវ ដើម្បីត្រៀមទទួលភ្ញៀវជាតិ នឹង អន្តរជាតិ មកចូលរួមពីធីសង្រ្កាន្តចូលឆ្នាំថ្មី ប្រពៃណីជាតិ រយៈពេល០៣ថ្ងៃ ដែលសាលាខេត្តតែងតែរៀបចំរៀងរាល់ឆ្នាំ។

លោក យី សុខណា ពលរដ្ឋ សាទរចំពោះការរៀបចំរបស់អាជ្ញាធរសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក្រុងតាខ្មៅ ដើម្បីកម្សាន្តលេងនៅក្នុងឱកាសបុណ្យប្រពៃណីជាតិ។
លោកបានបន្ថែមទៀតថា អាជ្ញាធរមានការរៀបចំល្បែងប្រជាប្រិយលេងកម្សាន្តនិងមានស្តង់លក់ម្ហូបអាហារផ្សេងៗទៀតជាច្រើនដែលអាចងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តទិញហូបនៅក្នុងពេលដែលដើរលេងផងដែរ។
លោក គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការឃោសនាផ្សព្វផ្សាយ អនាម័យ និងបរិស្ថាន នៃគណៈកម្មការរៀបចំសង្ក្រាន្ត ខេត្តកណ្តាល បានឱ្យដឹងថា លោកបាន ដឹកនាំកិច្ចប្រជុំ ឃោសនាផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ពិធីបុណ្យសង្ក្រាន្តខេត្តកណ្តាលអបអរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ព.ស.២៥៦៩ គ.ស.២០២៥ នៅក្រុងតាខ្មៅ ប្រារព្ធធ្វើឡើង នៅសួនច្បារមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។

ដោយគិតចាប់ពីថ្ងៃរៀបចំដំបូង មកទល់ពេលនេះ អាជ្ញាធរខេត្តកណ្ដាលកំពុងតែមមាញឹកក្នុងការរៀបចំនៅក្លោងទ្វារសង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរបុណ្យប្រពៃណីជាតិនាពេលខាងមុខ ដោយមានការតុបតែងគ្រឿងលម្អផ្សេងៗទៀតនៅតាមដងទន្លេ ដើម្បីឱ្យមានសោភ័ណ្ឌភាពស្រស់បំព្រង។

ជាមួយគ្នាផងដែរអាជ្ញាធរក៏សុំសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលដែលដើរលេងកម្សាន្តសុំមេត្តាទុកដាក់សំរាមអោយបានត្រឹមត្រូវនិងថែរក្សាអនាម័យសណ្ដាប់ធ្នាប់សារធារណៈទាំងអស់គ្នា។ សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខ៕
អត្ថបទ ៖ ម៉េង



-
កីឡា៧ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


