ព័ត៌មានជាតិ
ប្រធានរដ្ឋសភាបួងសួងសូមក្ដីសុខឆ្នាំថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចសភាធិការធិបតី ឃួន សុដារី បានដឹកនាំរៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបំាត្រុដិដេញឧបទ្រពចង្រៃឆ្នាំចាស់ នាំសិរីសួស្ដីឆ្នាំថ្មីដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ភ្នំពេញ។

ពិធីនៅព្រឹកនេះមានដូចជា ការសម្តែងរបំាត្រុដិ ពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ បង្សុកូល តាមគន្លងព្រះពុទ្ធសាសនា ដើម្បីអបអរសារទរឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ នៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានខិតខំបំពេញការងារបម្រើស្ថាប័នក្នុងរយៈពេលកន្លងមក។ សម្តេចរដ្ឋសភាធិបតី ក៏បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ព្រះនាង គោរាគ:ទេវី តាមជួយថែរក្សាបីបាច់មន្រ្តីរាជការទំាងអស់ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា នៅវេលារសៀលថ្ងៃដដែលនេះដែរ រដ្ឋសភា ក៏នឹងមានរៀបចំពិធីសែនព្រេន បង្សុកូល ឧទ្ទិសកុសល ជូនចំពោះដួងវិញាណក្ខន្ធតំណាងរាស្ត្រ ដែលធ្លាប់បានបំពេញការងារជាសមាជិករដ្ឋសភា ចាប់តាំងពីការកកើតរដ្ឋសភាដំបូងរហូតមកដល់បច្ចុប្បន្ន និងដែលបានចែកឋានទៅទាំងអស់ ដើម្បីសូមឲ្យដួងវិញាណក្ខន្ធបុព្វតំណាងរាស្ត្រទាំងអស់នោះ បានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


