Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ផ្តល់​ថវិកា ១,០០០​ដុល្លារ ដល់​បុរស​ជា​កម្មករ​ប្រមូល​សំរាម​ ដែល​រងគ្រោះ​ដាច់​ដៃ​ពេល​បំពេញការងារ

បានផុស

នៅ

​ដោយ​បានទទួល​ព័ត៌មាន​ដ៏​រន្ធ​ត់របស់​គ្រួសារ​មួយ​ មានមុខរ​បរជាក​ម្មក​រ​ប្រមូល​សំរាម ហើយ​ត្រូវ​រងគ្រោះថ្នាក់​ដោយ​ម៉ាស៊ីន​ឡាន​សំរាម​កៀប​ដៃ​ធ្ងន់ធ្ងរ ​បណ្តាល​ឲ្យ​ដាច់​ដៃ​នោះ ទើប​នៅ​រសៀល​ថ្ងៃទី២៣ ខែមីនា ឆ្នាំ​២០២១​នេះ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា បាន​ឲ្យ​លោក ជិន ប៊ុនធឿន និង​ក្រុមការងារ​មនុស្សធម៌​នាំយក​ថវិកា​ចំនួន ១,០០០​ដុល្លារ ជូន​ដល់​លោក ទូច ទីន មាន​អាយុ ៣៧​ឆ្នាំ និង​ប្រពន្ធ​ ដើម្បី​ជួយ​សម្រាល​នូវ​ការ​ខ្វះខាត​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​គ្រួសារ​មួយ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បន្ថែម​លើ​នេះ ឯកឧត្តម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន ម៉ា​ណា ក៏​មាន​ប្រសាសន៍​ផ្ដាំផ្ញើ​ឲ្យ​ក្រុមគ្រូពេទ្យ​ជួយ​យកចិត្តទុកដាក់​មើលថែទាំ​អ្នកជំងឺ​ឲ្យ​ឆាប់​ជាសះស្បើយ។

​សូម​បញ្ជាក់​ផងដែរ​ថា លោក ទូច ទីន និង​ប្រពន្ធ​ប្រជាជន​ចំណាកស្រុក​ពី​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ហើយ​មានកូន​ប្រុស​ស្រី​ចំនួន​០២​នាក់ ដោយ​គាត់​បាន​ផ្ញើទុក​នឹង​បងប្អូន​ឲ្យ​ជួយ​មើលថែ ចំណែក​គាត់​ទាំង​ពីរបាន​ទៅធ្វើជា​កម្មករ​ប្រមូល​សំរាម​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​ព្រះសីហនុ។ ហើយ​កាលពី​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១​នេះ លោក ទូច ទីន បានទទួល​រងគ្រោះថ្នាក់​ក្នុង​ពេល​បំព​ញ​ការងារ ដោយ ម៉ាស៊ីន​ប្រមូល​សំរាម​កៀប​ដៃ​ស្តាំ​ម្ខាង​បណ្តាល​ឲ្យ​ដាច់​ដៃ ហើយ​ត្រូវ​បាន​ប្រពន្ធ ព្រមទាំង​មិត្តភក្ដិ​បញ្ជូន​មក​សម្រាក នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ ហៅ​ពេទ្យ​លោកសង្ឃ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម