ព័ត៌មានជាតិ
ឯកឧត្តម ឌី វិជ្ជា បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិ(បសប.ហភ) នៅព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារ បសប.ហភ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ តាមរយៈកិច្ចប្រជុំផ្ទាល់ និងតាមប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលមានការចូលរួមពីនាយកដ្ឋាន-មន្ទីរ-អង្គភាពជំនាញ និងអនុក្រុមការងារ បសប.ហភ តាមបណ្តាស្នងការដ្ឋាននគរបាលទូទាំងប្រទេស។

សមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋាន និងការិយាល័យជំនាញដែលចូលរួមកិច្ចប្រជុំនេះ រួមមាន មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានកណ្តាលសន្តិសុខ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការិយាល័យនគរបាលអន្តរជាតិ។
សូមបញ្ជាក់ថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងាររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចូលរួមចំណែកបំពេញការងារ ដោយការទទួលខុសត្រូវ រហូតកម្ពុជាត្រូវបានដកចេញពីបញ្ជីប្រផេះ របស់ក្រុមការងារហិរញ្ញវត្ថុ (FATF) កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


