ព័ត៌មានជាតិ
គណៈគ្រប់គ្រងទេពបទុមវង្សពិណពាទ្យ ថ្លែងអំណរគុណឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានឧបត្ថម្ភថវិកា ២,១០០ដុល្លារ
គណៈគ្រប់គ្រងនៃទេពបទុមវង្សពិណពាទ្យ បានថ្លែងអំណរគុណចំពោះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដែលបានជួយឧបត្ថម្ភគាំទ្រថវិកាចំនួន ២,១០០ដុល្លារ ដើម្បីកាត់ឈុតអាវថ្មីក្នុងការសម្តែងនៅប្រទេសឥណ្ឌា។

គណនីហ្វេសប៊ុកឈ្មោះ Chhun Bann បានបង្ហោះនៅសារនាថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះថា «ជាថ្មីម្តងទៀតអាត្មា និងគណៈគ្រប់គ្រងនៃទេពបទុមវង្ស ពិណពាទ្យ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា និងបុត្រាបុត្រី ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ ដែលលោកមានទឹកចិត្តសប្បុរស ជួយឧបត្ថម្ភគាំទ្រដល់ក្រុមភ្លេងពិណពាទ្យក្មេងវត្តបទុមវតី នូវថវិកាចំនួន ២,១០០ដុល្លារ ដើម្បីកាត់អាវថ្មីដល់ស្រស់ស្អាតឈុតនេះ ជាវអាវរងារ ជាវក្បិន មួក វ៉ាលី និងចំណីអាហារ ក្នុងការសម្តែងនៅប្រទេសឥណ្ឌាចំនួន ១៤ថ្ងៃ ព្រមទាំងជួយថ្លៃគ្រឿងរបាំ ថ្លៃដឹងសម្ភារ:ទៅសម្តែង នៅប្រទេសម៉ាឡេស៊ីចំនួន ៧ថ្ងៃ នាពេលខាងមុខនេះ»។

គណនីហ្វេសប៊ុកឈ្មោះ Chhun Bann បានសរសេរបន្តថា «អាត្មាភាពសូមប្រសិទ្ធិពរជ័យជូនឯកឧត្តម និងលោកជំទាវ បុត្រធីតា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ បានជួបតែសេចក្តីសុខសេចក្តីចម្រើន សូមអោយគុណព្រះរតនត្រៃ ជួយអភិបាលរក្សាលោកម្ចាស់ទាន អោយឈ្នះរាល់ឧបទ្រពសៅហ្នងទាំងឡាយ និងសូមកុំអោយឃ្លាតពីពុទ្ធមង្គលពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណ សុខ និងពលៈកុំបីឃ្លាតឡើយ»។

គណនីហ្វេសប៊ុកដដែល បានសរសេរបន្ថែមថា «ក្នុងឱកាសនេះផងដែលអាត្មាភាព សូមឧទ្ទិសនូវផល្លានិសង្ស ដែលកើតឡើងអំពីបុញ្ញកម្មនេះ ជូងចំពោះដួងវិញ្ញាណក្ខន្ធរបស់ញោមឯកឧត្តម ហុក ឡង់ឌី និងបុព្វការីជនគ្រប់សន្តានទាំងអស់របស់ឯកឧត្តម និងលោកជំទាវ សូមអោយលោកទាំងអស់នោះបានដល់សុគតិភព ដោយកំណាចនៃកុសលចេត្តនានេះ និងបានសោយសម្បត្តិសុខក្នុងភពមនុស្ស ទេវតា និងព្រះនិពាន្វកុំបីខានឡើយ»៕


-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៤ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា២ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


