ព័ត៌មានជាតិ
DJ Boom ស្លាប់ដោយសារកូវីដ-១៩ អ្នកក្នុងរង្វង់សិល្ប:ផុសសារចូលរួមរំលែកទុក្ខផ្ទួនៗ
បន្ទាប់ពីទទួលបានដំណឹងនៃការស្លាប់របស់តារាប្រុសខ្មែរម្នាក់គឺ DJ Boom ដោយសារជំងឺកូវីដ-១៩ភ្លាមៗ គេសង្កេតឃើញមានមហាជន និងអ្នកសិល្ប:ជាច្រើនបានសម្តែងការសោកស្តាយ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ។

DJ Boom បានស្លាប់នៅវេលាម៉ោង ៧៖៤៥ នាទីព្រឹក ថ្ងៃទី ២៥ ខែមីនា ដោយសារជំងឺកូវីដ-១៩ បានវាយលុកធ្វើឲ្យរលាកសួតទាំងសងខាងធ្ងន់ធ្ងរខ្លាំង ហើយគួបផ្សំនអ្នកជំងឺមានសភាពធាត់កំរិត១និងលើសឈាមផងដែរ។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល។
អ្នកសិល្ប:ជាច្រើនបានភ្ញាក់ផ្អើលនិងបង្ហោះរូបភាពភ្ជាប់ជាមួយសាររំលែកទុក្ខ «RIP», ពុទ្ធោអើយ DJ ប៊ូម ស្លាប់បាត់ហើយដោយសារកូវីដ-១៩ ពិតជាមិនគួរឲ្យជឿព្រោះលឿនពេកហើយ «ចូលរួមរំលែកទុក្ខផង»។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានឲ្យដឹងថា អ្នកជំងឺឈ្មោះ ឈាន ប៊ុនធឿន (DJ ប៊ូម) អាយុ ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សាយនៅអង្គភាពពត័មានអភិវឌ្ឈន៍សង្គមខ្មែរស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យស្រុកឧដុង្គខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារជំងឺកូវីដ១៩ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ-១៩នៅថ្ងៃទី១៦ខែមីនាឆ្នាំ២០២១ ដែលបញ្ជួនមកពីសណ្ឋាគារហ្គ្រេដឌុកកាលពីថ្ងៃ ទី២០ខែមីនាឆ្នាំ២០២១៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


