ជីវិតកម្សាន្ដ
គ្រាន់តែសរសេរពាក្យ «ញុំា» ខុស! សឿន វីតា ត្រូវបុរសចំណាស់ម្នាក់ប្រមាថដល់អ្នកមានគុណ
លោក សឿន វីតា ដែលត្រូវបានគេស្គាល់ថាជាតារាសម្តែង និងជាបុរសម្នាក់ដែលទំនួលខុសត្រូវខ្ពស់ ក្នុងការពុះពាររំដោះខ្លួនពីឧបសគ្គបំណុល បានរងការប្រមាថពីម្ចាស់គណនីហ្វេសប៊ុកមួយរូបឈ្មោះ គក់ ពឹង ដោយគ្រាន់តែលោកសរសេរពាក្យ «ញុំា» មិនត្រូវនឹងវចនានុក្រម។

តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានបញ្ជាក់ដើមហេតុដែលធ្វើឱ្យបុរសចំណាស់រូបនោះ ប្រើពាក្យមិនសមរម្យលើខ្លួន គឺបន្ទាប់ពីលោកបានសរសេរសារមួយ បង្ហាញអារម្មណ៍ដឹងខុសក្រោយលើកឡើងរឿងអណ្តើក និងត្រូវគេមិនពេញចិត្តថ្មីនេះ ដោយរៀបរាប់ថា “ប្រពន្ធខ្ញុំគាត់ញាំបាយបណ្តើរនិយាយប្រាប់ថា បងត្រូវនិយាយអីត្រូវប្រុងប្រយ័ត្ន ព្រោះពេលខ្លះបងនិយាយទៅមិនត្រូវទាំងអស់ទេ។ អរគុណអូនដែលមិនស្តីបន្ទោសបងបន្ថែម។ អរគុណបងប្អូនដែលមិនខឹងខ្ញុំបន្ត”។

ក្រោយការសរសេររៀបរាប់បែបនេះ ស្រាប់តែម្ចាស់គណនីខាងលើប្រើភាសាមិនសមរម្យប្រមាថលោកតែម្តង ធ្វើឱ្យសាមុីខ្លួនលោកផ្ទាល់ទ្រាំមិនបាន ប្រតិកម្មតបសួរទៅបុរសចំណាស់រូបនោះវិញថា “លោកពូ ហេតុអីសម្តីពូលេងដល់ម៉ែខ្ញុំបែបនេះ លោកពូគួរតែសរសេរណែនាំខ្ញុំឱ្យសរសេរអក្សខ្មែរឱ្យបានត្រឹមត្រូវ លោកពូស្អប់ខ្ញុំ លោកពូជេរត្រឹមខ្ញុំបានហើយ តែនេះលោកពូសម្តីរដូចលើសហើយ ។ ចង់ជេរខ្ញុំ ដៀលខ្ញុំម៉េច ខ្ញុំទទួលយកបានដែរ តែកុំលេងដល់ម៉ែខ្ញុំអី“។
ជុំវិញរឿងរ៉ាវនេះ មហាជនបានសម្តែងការហួសចិត្ត ចំពោះបុរសចំណាស់រូបនោះ ដោយមតិខ្លះលើកឡើងថា នេះពុំមែនជាកំហុសឆ្គងអ្វីណាស់ណានោះទេ ដែលត្រូវប្រើពាក្យជេប្រទិច ពិសេសប្រមាថដល់អ្នកមានគុណលោកថែមទៀត។ ក្នុងនោះ អ្នកខ្លបញ្ចេញមតិថា បើខុសគួរជួយប្រាប់ កុំយកកំហុសតិចតួចជាធំ ព្រោះបើគ្មានខុស ក៏មិនអាចរកត្រូវឃើញដែរ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


