Connect with us

ព័ត៌មានជាតិ

បោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ​ដើម្បីសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅ ប្រព័ន្ធតុលាការ

បានផុស

នៅ

រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋចំនួន១រូប ដើម្បីបំពេញការងារនៅការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងតួនាទីទទួល និងសម្របសម្រួលដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អក្នុងការផ្តល់សេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាព សំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបោះឆ្នោតនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កេីត ឆែ អភិបាលរង និងជាតំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

គណៈកម្មាធិការនៃការបោះឆ្នោតនាព្រឹកនេះ មានចំនួន៣៥រូប លើ៤២រូប ដែលសមាសភាពគណៈកម្មាធិការនេះមកពីក្រុមប្រឹក្សារាជធានីភ្នំពេញ សមាគមក្រុមប្រឹក្សាខណ្ឌ សង្កាត់ រាជធានីភ្នំពេញ តំណាងសភាពាណិជ្ជកម្មកម្ពុជា និងតំណាងអង្គការ-សមាគមសង្គមស៊ីវិលជាតិក្នុងស្រុក។ បេក្ខជននៃការបោះឆ្នោតនេះ មានចំនួន២រូប គឺលោក ឌី រតនា និងលោក លន់ សុភាព។ ចំពោះលទ្ធផលនៃការបោះឆ្នោតបានទៅលើលោក លន់ សុភាព ដែលមានសំលេងឆ្នោតចំនួន២៤លើ១១សំលេង។

គួរបញ្ជាក់ថា លោក ឌី រតនា អាយុ៣៩ឆ្នាំ ឈរលេខរៀងទី១ មានកំរិតវប្បធម៌ ថ្នាក់បតិញ្ញាបត្រជាន់ខ្ពស់ «គ្រប់គ្រង និងផែនការអប់រំ» និងទី២ លោក លន់ សុភាព អាយុឆ្នាំ៣៩ឆ្នាំ ឈរលេខរៀងទី២ មានកំរិតវប្បធម៌ថ្នាក់បរិញ្ញាបត្រសង្គមសាស្រ្ត និងមនុស្សសាស្ត្រ និងនិតិសាស្រ្ត៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម