Connect with us

ព័ត៌មានជាតិ

ព្រីងដោះក្របី​របស់​អ្នក​ភូមិពាម​ជី​កង អាច​រក​ប្រាក់​ចំណូល​បាន​៥លានរៀល​ក្នុង​មួយ​ឆ្នាំ

បានផុស

នៅ

ការ​ប្រមូលផលផ្លែព្រីង របស់​អ្នកភូមិពាមជីកង ស្រុកកងមាស អាច​រក​ប្រាក់​ចំណូលបាន៤ទៅ៥លានរៀល​ក្នុង​មួយ​ឆ្នាំ ខណៈ​គ្រួសារ​លោក អែល អុីសារ មាន​តែ​ដេីម​ព្រីង៤ដេីមប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អែល អ៉ីសារ ជនជាតិខ្មែរកាន់សាសនាឥស្លាម រស់នៅក្នុងភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានប្រាប់​ឱ្យដឹងថា ដំបូង​ឡើយ​គ្រួសារ​លោក​មាន​តែ​ដេីម​ព្រីង​មួយ​ដេីម​គត់ ដាំមុខផ្ទះ ដែលជាប្រភេទព្រីងដោះក្របី ។ លោក អ៉ីសារ រៀបរាប់​ឱ្យដឹងទៀតថា ផ្លែដំបូងធំៗល្អណាស់ រសជាតិផ្អែម ហេីយ​ប្រមូល​ផលឆ្នាំដំបូង​អាច​រក​ប្រាក់ចំណូលបាន២លានរៀល មាន​គេ​ចាំ​មក​ទទួល​ទិញ​ដល់​ផ្ទះ។

បច្ចុប្បន្ននេះ ដាំព្រីងនៅក្នុងបរិវេណផ្ទះ លោក អ៉ីសារ មានបួនដេីម ហេីយ​ដេីម​ទាំងអស់​នេះបានប្រមូលផលមុន​គេ ហេីយ​មាន​គេ​ចាំ​កម្មង់​ទិញ​យក​ទៅ​បន្ត​ច្រេីន​ដូចនៅភ្នំពេញ និង​នៅតាមស្រុក។

លោក អែល អ៉ីសារ បានបញ្ជាក់ទៀតថា ដំណាំព្រីងទាំង៤ដេីមនេះ គ្រួសារលោកពុំមានដាក់ជីអ្វីឡេីយ ពោលគឺគ្រាន់តែមេីលថែរដាក់ទឹកតែប៉ុណ្ណោះ ហេីយ​គ្រាន់​តែ​ចំណូល​បាន​ពី​លក់​ផ្លែ​ព្រីង​នេះ ក្នុងមួយឆ្នាំៗអាចរកបានចន្លោះពី៤លានទៅ៥លានរៀល នេះត្រឹមតែ៤ដេីមប៉ុណ្ណោះ ៕

អត្ថបទនិងរូបភាព ៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម