ព័ត៌មានជាតិ
លោកស្រី យក់ សម្បត្តិ ៖ អ្នកធ្វើតេស្តនៅថ្ងៃស្អែកពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីត្រូវភ្ជាប់មកជាមួយអត្ថសញ្ញាណប័ណ្ណ
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកធ្វើតេស្តលើកទី២នៅថ្ងៃស្អែកពាក់ព័ន្ធនឹងរដ្ឋមន្ត្រីការបរទេសហុងគ្រីទាំងអស់ត្រូវភ្ជាប់មកជាមួយអត្ថសញ្ញាណប័ណ្ណឲ្យបានគ្រប់ៗគ្នាដើម្បីងាយស្រួលដល់ការចុះឈ្មោះឲ្យត្រូវនឹងលេខកូដនៅវិទ្យាស្ថានប៉ាស្ទ័រដែលបានធ្វើតេស្តលើកទី១កន្លងទៅ។
ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹករួចហើយដល់អ្នកដែលប៉ះពាល់ទាំងអស់ដែលមានលទ្ធផលតេស្តលើកទី១ អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបន្តធ្វើចត្តាឡីស័កនៅតាមគេហដ្ឋានឲ្យបានត្រឹមត្រូវ និងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ (សម្រាប់អ្នកដែលពុំមានលទ្ធផល ធ្វើចត្តាឡីស័កដោយខ្លួនឯង) ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសូមវិលត្រឡប់មកធ្វើតេស្តឡើងវិញ ចំនួន៣ដងទៀត នៅវិមានមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានរៀបចំទីតាំងយកសំណាកសម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ ចាប់ពីម៉ោង៧ព្រឹក។
ការយកសំណាកដើម្បីធ្វើតេស្តទាំង ៣លើកដោយលើកទី២ ធ្វើនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០និងលើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។
លោកស្រីបានបន្តថា«សូមគោរពឯកឧត្តមរដ្ឋមន្ត្រីដែលមានស្ថាប័នពាក់ព័ន្ធនាងខ្ញុំសូមគោរពអនុញ្ញាតស្នើសុំមន្ត្រីក្រោមឱវាទឯកឧត្តមដែលមានការពាក់ព័ន្ធផ្ទាល់ឬមានការពាក់ព័ន្ធមិនផ្ទាល់ដែលបានធ្វើតេស្តលើកទី១និងត្រូវធ្វើតេស្តលើកទី២នៅថ្ងៃស្អែកសូមមេត្តាឲ្យគាត់នាំមកនូវអត្ថសញ្ញាណប័ណ្ណផ្ទាល់ខ្លួនដើម្បីយើងប្រាកដប្រជាថា ឈ្មោះដែលធ្វើតេស្តលើកទី១ត្រឹមត្រូវហើយកត់ឈ្មោះលើកទី២ត្រូវនឹងលើកទី១ដោយសារខាងខ្ញុំត្រូវយកឈ្មោះពិតប្រាកដដើម្បីយកប្រើប្រាស់លេខកូដនៅវិទ្យាស្ថានប៉ាស្ទ័រ»។
លោកស្រីបានបន្ថែមថា «អីចឹងនាងខ្ញុំសូមសំណូមពរលោករដ្ឋមន្ត្រីគ្រប់ស្ថាប័នទាំងអស់សូមមេត្តាជួយសហការផ្សព្វផ្សាយឲ្យមន្ត្រីក្រោមឱវាទយកអត្ថសញ្ញាណប័ណ្ណមកជាមួយបើកាលណាអត់មានអត្ថសញ្ញាណប័ណ្ណទេខាងខ្ញុំធ្វើការអត់ចេញទេ»។
លោកស្រីបានបញ្ជាក់ថា ក្នុងករណីអត់មានអត្ថសញ្ញាណប័ណ្ណនោះក្រសួងនឹងទាមទារឲ្យពួកគាត់ទៅយកវិញដើម្បីឲ្យប្រាកដប្រជាថាចុះឈ្មោះទៅមិនមានការអ៊ែររើឬច្រឡំឈ្មោះ។
គួរបញ្ជាក់ថា ការធ្វើតេស្តអ្នកប៉ះពាល់ជាមួយរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ៤នាក់ ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០៣នាក់ដែលជាការធ្វើតេស្តលើកទី១ និងវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០១នាក់ដែលជាការធ្វើតេស្តលើកទី២ ជាអង្គរក្សការពារផ្ទាល់។
បើសរុបអ្នកប៉ះពាល់ទាំងអស់មាន ៨៩២នាក់ សម្រាប់ថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលក្នុងនោះមានបុគ្គលម្នាក់ មានលទ្ធផល វិជ្ជមានវីរុសកូវីដ-១៩ នៅពេលធ្វើតេស្តលើកទី២ដែលនាំឲ្យមានអ្នកមានវីរុសកូវីដ-១៩ សរុប ២៩៥នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៥នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៨៨នាក់ និង អ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៧នាក់៕
ដោយ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក