ព័ត៌មានជាតិ
វីដេអូជិត៣នាទី គ្រូពេទ្យ ៤ នាក់ ចូលសែងសពជនរងគ្រោះទាំងយប់ សង្ស័យឆ្លងកូវីដ១៩
វីដេអូជិត ៣នាទី បានបង្ហាញពីសកម្មភាពក្រុមគ្រូពេទ្យ ទៅយកសាកសពបុរសម្នាក់ ដែលសង្ស័យស្លាប់ ដោយសារជំងឺកូវីដ១៩ នៅផ្ទះលេខ៣៦៨ផ្លូវ៨១(បុរីសូនី)ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យនៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។
ក្នុងពេលចុះទៅយកសាកសព ក្រុមគ្រួពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគនៅទីតាំងកើតហេតុ រួមទាំងបរិវេណជុំវិញ។

លោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា នៅយប់ថ្ងៃទី២៧ ខែមីនា មានរថយន្តរបស់មន្ទីរពេទ្យរដ្ឋបានមកដឹកយកសពលោកតាឈ្មោះ ប៊ូ សារុំ អាយុ៧៨ឆ្នាំស្នាក់នៅផ្ទះលេខ៣៦៨ផ្លូវ៨១(បុរីសូនី)ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ ទៅបូជាទាំងយប់ ដោយសង្ស័យឆ្លងកូវីដ១៩។
វីដេអូ៖
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ខែមីនា លោកតាដែលស្លាប់នេះមានជំងឺឡើងសម្ពាធឈាម ហើយត្រូវបានកូនចៅដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ លុះដល់ព្រឹកថ្ងៃទី២៧ខែមីនា កូនចៅបានសម្រេចដឹកយកមកផ្ទះវិញ ព្រោះមិនសង្ឃឹមថារស់រានមានជីវិត។ មកដល់ផ្ទះក៏បានមរណះកាលនារសៀលថ្ងៃដដែល។
បន្ទាប់ពីលោកតាបានផុតទៅ កូនចៅបានរៀបចំធ្វើពិធីបុណ្យសពនៅផ្ទះក្នុងបុរីសូនី រហូតដល់កណ្តាលយប់ក៏ត្រូវបានរថយន្តរបស់មន្ទីរពេទ្យរដ្ឋមកដឹកសពយកទៅបូជាទាំងយប់ ដោយសារលោកតាមានវិជ្ជមានកូវីដ១៩ ខណះដែលកូនចៅមិនដឹងទាល់តែសោះ៕
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


