ព័ត៌មានជាតិ
សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន នៅស្រុកគិរីវង់ ខេត្តតាកែវ នឹងសម្ពោធប្រើប្រាស់ផ្លូវការឆាប់ៗនេះ
លោកសុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និង លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃ២៤ ខែឧសភា នេះ អញ្ជើញទស្សនកិច្ចវឌ្ឍនភាពនៃការ ស្ថាបនាសួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដែលត្រៀមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅក្នុងពេលឆាប់ៗខាងមុខនេះ។

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ នៅជាប់អាងទឹក ទន្លាប់ ស្ថិតនៅក្នុងឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

សួនវប្បធម៌សម្ដេចវិបុលបញ្ញា សុខ អាន ដ៏ស្រស់សោភោនេះ ទទួលបានការឧបត្ថម្ភគាំទ្រថវិកាការសាងសង់ទាំងស្រុង ដោយក្រុមគ្រួសាររបស់ សម្ដេចវិបុលបញ្ញា សុខ អាន មានផ្ទៃក្រឡាផ្ទៃទទឹង ១០០ម៉ែត្រ និងបណ្ដោយ ៥០០ម៉ែត្រ ដែលមានការរចនាបទលក្ខណៈជាខ្មែរ និងមានការសាងសង់លើសួនវប្បធម៌នេះ នូវរូបបដិមាសម្ដេចវិបុលបញ្ញា សុខ អាន សាងសង់បណ្ណាល័យ ទីលានកីឡា និងកន្លែងហាត់កីឡា ហាងកាហ្វេ កន្លែងអង្គុយលម្ហែ និងក្មេងលេង រោងទូកង កន្លែងឆ្លុះកែវយិត ចំណតរថយន្ត និងទោចក្រយានយន្ត ផែទូក បន្ទប់ទឹកសាធារណៈ និងទីលានប្រារព្វពិធីផ្សេងៗ។

សួនច្បារសាធារណៈនេះត្រូវបានកសាងឡើងក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចវិបុលបញ្ញា សុខ អាន ហើយត្រូវបានដឹកនាំកសាងក្រោមកិច្ចខិតខំប្រឹងប្រែងនិងសម្របសម្រួលដោយផ្ទាល់របស់លោក សុខ សូកាន តំណាងឱ្យក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន។

សួនវប្បធម៌នេះបានបើកការសាងសង់ជាផ្លូវការកាលពីឆ្នាំ២០២០ ហើយកសាងឡើងដោយប្រើប្រាស់ដីល្បាប់ស្ដារពីពោះបឹងទន្លាប់ក្នុងគោលបំណងដើម្បីពង្រីកបរិមាណស្ដុកទឹកក្នុងបឹងឱ្យបានច្រើន កាត់បន្ថយហានិភ័យនៃការខ្វះទឹកប្រើប្រាស់នៅរដូវប្រាំង ជួយកាត់បន្ថយគ្រោះទឹកជំនន់នៅក្នុងរដូវវស្សា និងសម្រាប់បម្រើផលប្រយោជន៍ជូនសាធារណជន ពិសេសប្រជាជនខេត្តតាកែវ និងស្រុកគិរីវង់។

ប្រជាពលរដ្ឋក្នុងស្រុកគិរីវង់ ក៏ដូចជាខេត្តតាកែវទាំងមូល បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ និងសាទរជាខ្លាំង ចំពោះវត្តមាន នៃសមិទ្ធផលសួនវប្បធម៌ដ៏ថ្មីស្រឡាងមួយនេះ ៕



-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


