ព័ត៌មានជាតិ
សម្ដេចធិបតី÷ កាសែតថៃខ្លះផ្សាយបំប៉ោងព័ត៌មានទ័ពខ្មែរស្លាប់ ដើម្បីបំបាក់បំបាក់ស្មារតីខ្មែរ, ប្រភពព័ត៌មានពិតសម្រាប់ខ្មែរ គឺក្រសួងការពារជាតិកម្ពុជា
សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាសែតថៃខ្លះផ្សាយបំប៉ោងពីខ្មែរថាទាហានខ្មែរមានរបួស និងស្លាប់ ផ្ទុយពីការពិតជាក់ស្ដែង។សម្ដេចធិបតីថា ការផ្សាយបែបនេះគឺមានចេតនាបំបាក់ស្មារតីកងទ័ពខ្មែរឲ្យចាកចេញពីសមរភូមិ។តាមសម្ដេចធិបតីប្រភពព័ត៌មានពិតផ្លូវការសម្រាប់ពលរដ្ឋខ្មែរ គឺជាព័ត៌មានដែលចេញដោយក្រសួងការពារជាតិកម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងវាយតម្លៃសភាពការណ៍បែបនេះបែបនេះ បន្ទាប់ពីកងទ័ពថៃឈ្លានពាននិងបាញ់ប្រហារមកលើកងទ័ពកម្ពុជា បណ្ដាលឱ្យទាហានខ្មែរម្នាក់បាត់បង់ជីវិតនៅព្រឹកថ្ងៃទី២៨ ខែឧសភា តែភ្លាមៗសារព័ត៌មានរបស់ថៃបានផ្សាយថាកងទ័ពកម្ពុជាជាអ្នកឈ្លានពានដីថៃហើយបាញ់ប្រហារទៅលើកងទ័ពថៃមុននៅវេលាព្រឹកថ្ងៃទី ២៨ ខែឧសភា។ ប៉ុន្តែនៅវេលារសៀល ថ្ងៃដដែល ក្រសួងការពារជាតិកម្ពុជាបានចេញមកបញ្ជាក់ថា កងទ័ពថៃជាអ្នកលបលួចបាញ់ប្រហារមកលើលេណដ្ឋានកម្ពុជា ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជាតាំងពីយូរលង់ណាស់មកហើយ ក្នុងភូមិសាស្ត្រភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ពីពិធីសំណេះសំណាលជាមួយពលរដ្ឋខ្មែរនៅជប៉ុននាព្រឹកថ្ងៃទី៣១ ខែឧសភា នេះ សម្ដេចនាយករដ្ឋមន្ត្រីសង្កាត់ធ្ងន់បែបនេះ÷” ទាក់ទងនឹងសភាពការណ៍នៅព្រំដែន សូមយកព័ត៌មានពីផេកផ្លូវការរបស់ក្រសួងការពារជាតិរបស់យើង។បើមិនអ៊ីចឹងទេច្របូកច្របល់ ហើយមិនស្រួលទៅយកតែពីកាសែតរបស់ថៃ។ កាសែតថៃផ្សាយបំប៉ោងតែពីយើងពេលខ្លះ ឥឡូវថាយើងស្លាប់ចំនួនប៉ុន្មាន របួសប៉ុន្មានទៀតណោះ! អ៊ីចឹងវាបង្កើតការមិនទុកចិត្តនូវខ្មែរគ្នាឯង។”។

សម្ដេចធិបតីហ៊ុនម៉ាណែតក៏បានអះអាងថាក្រសួងការពារជាតិកម្ពុជាគ្មានចេតនាណាមួយក្នុងការលាក់បំបាំងអំពីការស្លាបរបស់កងទ័ពកម្ពុជាឡើយ ក៏ប៉ុន្តែរាល់ព័ត៌មាននៃការបាត់បង់អាយុជីវិតរបស់កងទ័ពកម្ពុជាត្រូវតែឆ្លងកាត់ការពិនិត្យព័ត៌មានយ៉ាងម៉ត់ចត់ជាទីបំផុត ដើម្បីធានាថាព័ត៌មាននោះពិតជាត្រឹមត្រូវពិតប្រាកដមែន និងដើម្បីបញ្ជៀសកុំឲ្យគ្រួសារកងទ័ពភ័យព្រួយស្លន់ស្លោទាមទារឲ្យប្ដីនិងកូនដែលជាកងទ័ពវិលត្រឡប់មកជួបជុំគ្រួសារវិញដែលនេះនាំឲ្យស្មារតីកងទ័ពកម្ពុជាស្រុតចុះ។

ដោយសារតែការវិវត្តនៃសេវាទូរសព្ទ និងកងទ័ពកម្ពុជាមានទូរសព្ទទំនើបប្រើប្រាស់ទៅគ្រប់គ្នា សម្ដេច ហ៊ុន ម៉ាណែត ក៏បានប្រាប់ទៅកងទ័ពកម្ពុជានៅសមរភូមិបញ្ឈប់ជាបន្ទាន់នូវសកម្មភាពថតវីដេអូទីតាំងលេណដ្ឋាន ទីតាំងឈរជើង ការចល័តអាវុធធុនធ្ងន់ទៅកាន់សមរភូមិ ពីព្រោះការធ្វើបែបនេះជាការទម្លាយព័ត៌មានសម្ងាត់របស់ខ្លួនទៅឲ្យសត្រូវដឹងដោយងាយៗហើយគ្រោះថ្នាក់ជាទីបំផុតសម្រាប់កងទ័ពកម្ពុជា។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ÷” រឿងទាហាននៅខាងមុខសិទ្ធិសេរីភាពក្នុងការចេញព័ត៌មាន ប៉ុន្តែគេមិនដែលចេញព័ត៌មានទាក់ទងនឹងកម្លាំងយើងឈរនៅខាងមុខទេ។ មុនវាយប្រយុទ្ធគ្នា មេទ័ពគេត្រូវធ្វើអ្វី?គេស៊ើបការយកព័ត៌មានគេចង់ដឹងថាទាហានភាគីម្ខាងទៀតមានប៉ុន្មាននាក់សម្ភារៈបំពាក់អ្វីខ្លះអាវុធកម្រិតណា លេណដ្ឋានកម្រិតណា ដើម្បីខ្ញុំប្រើកម្លាំង ប្រើអាវុធឱ្យចំ។អ៊ីចឹងបើយើងខំទៅថតបង្ហាញអំពីស្ថានភាពទីតាំង ឬមួយការចល័តទ័ព អាវុធធន់ធ្ងន់របស់យើងវាស្មើនឹងឲ្យសត្រូវគេអង្គុយរាប់យ៉ាងងាយស្រួល ដោយមិនចាំបាច់ចំណាយពេលស៊ើបការសម្ងាត់ ព្រោះខាងយើងបង្ហោះលើ facebook ទៅហើយ។”។

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ក៏បានអះអាងថាដោយសារតែសព្វាវុធបច្ចុប្បន្នបំពាក់បច្ចេកវិទ្យាជឿនលឿន ដូច្នេះរាល់ការផ្សព្វផ្សាយអំពីការចល័តសព្វាវុធទៅព្រំដែនគឺងាយឱ្យកងទ័ពរបស់សត្រូវស្វែងរកទីតាំងឈរជើងពិតប្រាកដនៃសព្វាវុធទំនើបទាំងនោះយ៉ាងងាយស្រួលជាទីបំផុត។
សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា មូលហេតុដែលមិនចង់ឲ្យទម្លាយអំពីអាវុធធ្ងន់ៗរបស់កម្ពុជាមិនមែនជាការបិទសិទ្ធិសេរីភាពឡើយ ហើយភាគីសត្រូវរបស់កម្ពុជាក៏បិទមិនឲ្យកងទ័ពឬប្រជាពលរដ្ឋរបស់ខ្លួន ផ្សព្វផ្សាយអំពីការចរិតទ័ពនិងអាវុធធុនធ្ងន់ទៅកាន់សមរភូមិដូចគ្នា។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្យល់ថាកងទ័ពត្រូវតែលាក់ការណ៍សម្ងាត់ពាក់ព័ន្ធនិងចំនួនទាហាននិងអាវុធ ដើម្បីការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិគ្រប់វិធីសាស្ត្រទាំងអស់ ហើយគេចផុតពីសង្គ្រាមបានគឺគេចតែបើគេចមិនផុត កម្ពុជាត្រូវតែប្រើប្រាស់មធ្យោបាយប្រដាប់អាវុធដើម្បីការពារទឹកដីកុំឲ្យបាត់បង់សូម្បីតែប៉ុនសសៃសក់ ពោលគឺវាយឲ្យឈ្នះសត្រូវផងហើយត្រូវតែការពារអាយុជីវិតកងទ័ពផង៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី