ព័ត៌មានជាតិ
ផ្លូវលំជនបទក្រាលកៅស៊ូក្នុងខេត្តសៀមរាប សម្រេចបានវឌ្ឍនភាពសាងសង់ជាបន្តបន្ទាប់
ផ្លូវលំជនបទជាច្រើនខ្សែក្នុងខេត្តសៀមរាប សម្រេចបានវឌ្ឍនភាពសាងសង់ជាផ្លូវកៅស៊ូជាបន្តបន្ទាប់ ក្រោមក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។
មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំដោយលោក នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) កាលពីពេលថ្មីៗនេះ បានដឹកនាំក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU) ចុះត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងខេត្តសៀមរាប ដែលកំពុងសម្រេចបានលទ្ធផលជាបន្តបន្ទាប់ក្នុងនោះមាន៖


១. ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ “ដូនកែវ-ស្រះ” ពីភូមិដូនកែវ ឃុំដូនកែវ ទៅភូមិស្រះ ឃុំរើល ស្រុកពួក ប្រវែង ១២,១០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩០,៧១%
២. ខ្សែផ្លូវទី២៖ ឈ្មោះផ្លូវ “ដំណាក់ស្លាញ-ធិបតី” ពីភូមិដំណាក់ស្លាញ់ ឃុំសសរស្តំ ទៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ប្រវែង ១៣,៤០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩០,៧១%
៣. ខ្សែផ្លូវទី៣៖ ឈ្មោះផ្លូវ “ម្កាក់-អន្ទិតសុក” ពីភូមិម្កាក់ ឃុំតាសំ ទៅភូមិអន្ទិតសុក ឃុំគោកដូង ស្រុកអង្គរជំ ប្រវែង ១០,៧០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៨៩,៩៦%
៤. ខ្សែផ្លូវទី៤៖ ឈ្មោះផ្លូវ “ស្វាយចេក-ចប់តាត្រាវ” ពីភូមិព្រះគូថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំចប់តាត្រាវ ស្រុកអង្គរធំ ប្រវែង ១៧,៣០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩៦,៣៧%
៥. ខ្សែផ្លូវទី៥៖ ឈ្មោះ “តាកុស-បន្ទាយស្រី” ពីភូមិតាកុស ឃុំព្រះដាក់ ទៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ប្រវែង ២០,៥០គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបាន ៥២,០៤%
៦. ខ្សែផ្លូវទី៦៖ ឈ្មោះផ្លូវ “អង្ក្រង-ថ្មជល់” ពីភូមិអង្ក្រង ឃុំកន្ទ្រាង ទៅភូមិសសរ ឃុំត្បែង ស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី ប្រវែង ១៨,៥០០ គ.ម. បច្ចុប្បន្នសម្រេចបាន ៩១,០៧%៕


-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


