ព័ត៌មានជាតិ
រាជធានីភ្នំពេញដាក់បម្រាមគោចរ ហាមចេញក្រៅផ្ទះចាប់ពីម៉ោង ៨យប់ដល់៥ ព្រឹក
រដ្ឋបាលរាជធានីភ្នំពេញ បានដាក់បម្រាមគោចររយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់ដល់៥ ព្រឹក ខណៈវិធានការនេះត្រូវបានធ្វើឡើងដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។នេះបើតាមសេចក្តីសម្រេចស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ការធ្វើដំណើរបំពេញការងារ ឬ ប្រកបមុខរបរអាជីវកម្ម ដែលមិនមានការរឹតបន្តឹង ឬហាមឃាត់ និងដោយមានភ្ជាប់លិខិតអំពីការងារមុខរបរ ឬអាជីវកម្ម ការធ្វើដំណើរទៅមន្ទីរពេទ្យ សម្ភព ឬ ឱសថស្ថានមូលហេតុសុខភាព។
បន្ថែមលើនេះ មាត្រា៨ បម្រាមគោចរ ដោយរាល់ការធ្វើដំណើរត្រូវបានអនុញ្ញាតដូចមានចែងក្នុងមាត្រា៤ នៃអនុក្រិត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញការតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈជាដើម។
អនុក្រិត្យនេះត្រូវបានចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


