ព័ត៌មានជាតិ
សេដ្ឋីកសិកម្ម អ្នកឧកញ៉ា ម៉ុង ឫទ្ធី ចុះប្រមូលទិញផលពោត ដំឡូងមីពីកសិករតាមខេត្តជាប់ព្រំដែនថៃកែច្នៃជាចំណីសត្វ
ខណៈការបន្តបិទព្រំដែនរវាងកម្ពុជាថៃ បង្កការរាំងស្ទះក្នុងការនាំចេញផលកសិកម្មរបស់កសិករ ជាពិសេសតាមបណ្តាខេត្តជាប់ព្រំដែនថៃ អ្នកឧកញ៉ា ម៉ុង ឫទ្ធី កំពុងរកគ្រប់មធ្យោបាយដើម្បីចុះជួយទិញផលកសិកម្មរបស់កសិករ ដើម្បីកែច្នៃជាចំណីសត្វសម្រួលបន្ទុកការចំណាយ និងកាត់បន្ថយការលំបាករបស់កសិករ។
ផលកសិកម្មរបស់កសិករដូចជាពោត ដំឡូងមី ដែលរងផលប៉ះពាល់ដោយសារការបិទច្រកព្រំដែនរវាងកម្ពុជា និងថៃ បានបង្កក្តីព្រួយបារម្ភពីបញ្ហាទីផ្សារ ដ្បិតកន្លងទៅមួយផ្នែកធំនៃកសិផលរបស់កសិករតាមបណ្តាខេត្តស្រុកជាប់ព្រំដែនថៃមានដូចជាភ្នំព្រឹក សំពៅលូន កំរៀង ត្រូវពឹងផ្អែកលើការនាំចេញទៅទីផ្សារប្រទេសថៃ។

ថ្លែងនៅក្នុងវេទិកាធុរកិច្ច និងនវានុវត្តន៍ដែលរៀបចំឡើងកាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកឧកញ៉ាកំពុងស្វែងរកមធ្យោបាយប្រមូលទិញកសិផលរបស់កសិករតាមខេត្តជាប់ព្រំដែនថៃ ដែលរងការកកស្ទះកែច្នៃជាចំណីសត្វផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។
បើតាមអ្នកជំនួញកសិកម្មរូបនេះបានអះអាងថា កន្លងទៅកម្ពុជាបាននាំចេញផលកសិកម្មទៅក្រៅប្រទេស ហើយត្រូវបានកែច្នៃជាចំណីសត្វនាំចូលមកលក់ក្នុងស្រុកវិញក្នុងតម្លៃមួយខ្ពស់ ដែលនាំផលខាតដល់សេដ្ឋកិច្ចយ៉ាងច្រើន។
ក្នុងស្ថានភាពដែលកម្ពុជាកំពុងមានបញ្ហាតាមព្រំដែនជាមួយប្រទេសថៃ អ្នកឧកញ៉ាជាសេដ្ឋីកសិកម្មដ៏លេចធ្លោយល់ឃើញ និងជំរុញឲ្យវិស័យឯកជននិងរដ្ឋត្រូវរួមគ្នាជួយកសិករ ហើយលោករំពឹងថាតាមរយៈការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធនឹងជម្នះវិបត្តិនៅពេលនេះបាន៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


