ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងការងារ អំពាវនាវពលករខ្មែរនៅថៃមកធ្វើការនៅកម្ពុជាវិញ ព្រោះមិនខ្វះការងារធ្វើ និងបានប្រយោជន៍ច្រើនជាង
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អំពាវនាវពលករខ្មែរនៅក្នុងប្រទេសថៃមកធ្វើការនៅប្រទេសកម្ពុជាវិញ ដោយអះអាងថា ពលករនឹងទទួលបានផលប្រយោជន៍ពីការធ្វើការនៅប្រទេសកម្ពុជា ច្រើនជាងការធ្វើការនៅប្រទេសថៃ។


បើតាម រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករធ្វើការនៅរោងចក្រក្នុងប្រទេសកម្ពុជា ទទួលប្រាក់ឈ្នួលអប្បបរមាបូកជាមួយនិងអត្ថប្រយោជន៍ រួមនិងការថែមម៉ោងផ្សេងៗ គឺអាចទទួលបាន ៣០០ដុល្លារក្នុងមួយខែ។
ក្រៅពីប្រាក់ឈ្នួលប្រចាំខែ កម្មករនិយោជិតក៏ទទួលបានប័ណ្ណអត្ថប្រយោជន៍ផ្សេងទៀតពីរបបសន្តិសុខសង្គម (ប.ស.ស.) ដែលជួយទំនុកបម្រុងកម្មករលើការថែទាំសុខភាព ទាំងពេលកំពុងធ្វើការ និងពេលចូលនិវត្តន៍។ ហើយតាមរយៈរបបសន្តិសុខសង្គមនេះ កម្មករនិយោជិតនឹងទទួលបានប្រាក់សោធននិវត្តន៍ផងដែរ។
រដ្ឋមន្ត្រីក្រសួងការងារ គូសបញ្ជាក់ថា ប័ណ្ណនេះមានតម្លៃទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ជាពិសេស ពេលកំពុងធ្វើការ បើមានគ្រោះថ្នាក់ចៃដន្យណាមួយកើតឡើង កម្មករនិយោជិតមិនចាំបាច់ចេញថវិកាពីហោប៉ៅរបស់ខ្លួននោះឡើយ ព្រោះនោះជាបន្ទុកក្រុមហ៊ុន និង ប.ស.ស. ដែលរ៉ាប់រងចេញថ្លៃព្យាបាលជូនដោយឥតគិតថ្លៃ ខណៈពេលកំពុងព្យាបាល ក៏ទទួលបាននូវប្រាក់បៀវត្សផងដែរ។ ជាងនេះទៅទៀត ពេលបងប្អូនឈឺ ប.ស.ស.នឹងចេញថ្លៃព្យាបាលហើយពេលកំពុងព្យាបាល ក៏ទទួលបានប្រាក់បៀវត្សដូចគ្នា។

ដោយឡែក ប្រសិនបើពលករខ្មែរធ្វើការនៅប្រទេសគេ គឺអាចធ្វើបានតែនៅវ័យពេញកម្លាំងប៉ុណ្ណោះ ប៉ុន្តែបើដល់វ័យចំណាស់ នោះនឹងត្រូវត្រឡប់មកប្រទេសកំណើតវិញជាក់ជាពុំខាន ឯការចំណាយលើការថែទាំសុខភាព ក៏ដូចជារស់នៅប្រចាំថ្ងៃជាបន្ទុកផ្ទាល់របស់ពលករ។ ប៉ុន្តែ បើធ្វើការនៅប្រទេសកម្ពុជា ពលករខ្មែរអាចមានទាំងថ្លៃឈ្នួលការងារ មានទាំងការមើលថែទាំសុខភាពដោយឥតគិតថ្លៃ និងមានទាំងប្រាក់សោធននិវត្តន៍នៅវ័យចំណាស់។ នេះបើតាមប្រសាសន៍លើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនឹងការលើកឡើងខាងលើនេះ លោក ហេង សួរ ក៏បានអំពាវនាវទៅកាន់បងប្អូនពលករខ្មែរ ដែលកំពុងនៅប្រទេសថៃ ដោយស្នើរឱ្យត្រឡប់មកធ្វើការនៅប្រទេសកំណើតវិញ ដោយអះអាងថា កម្ពុជា មិនខ្វះការងារឱ្យធ្វើនោះទេ។ ជាក់ស្តែង រាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមខ្លួនទទួលស្វាគមន៍បងប្អូនពលករ ហើយព្រមទាំងមានការងារសមរម្យសម្រាប់ជូនផងដែរ៕
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


